ព្រឹតិ្តការណ៍ថ្មីៗ

ទំពាំងស្អុយ! ដេញ​វាយតប់​គ្នា នៅ​សួនច្បារ​មុខ​កាស៊ីណូ ​ច្រក​អន្តរជាតិ​ជាំ​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

3 ខែ មុន 22 tnn_admin

ឧ​ត្ត​រ​មានជ័យ ​៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ប្រី​យិ៍ ​​សហការ​ជាមួយ​កម្លាំង​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩០៥ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​១០​នាក់ កាលពី​វេលា​ម៉ោង​២២ ​និង​០០​នាទី​យប់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ ក្រោយពី​ពួកគេ​បាន​បង្ក​អុកឡុក ដេញ​វាយតប់​គ្នា នៅ​ចំណុច​សួនច្បារ​មុខ​កាស៊ីណូ លឹម ហេង ស្ថិតនៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យិ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេង​ទំនើង​១០​នាក់​ខាងលើ​មានឈ្មោះ​ដូចខាងក្រោម​ ៖

១-​ឈ្មោះ​ព្រុំ ប៊ុណ្ណា ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ត្បែង ឃុំ​ត្រពាំង​ប្រី​យិ៍ ស្រុក​អន្លង់វែង មុខរបរ​ធ្វើ​ជាង​មាស​។​

២-​ឈ្មោះ​ឌឹ​ម ប្រុស ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យិ៍ ស្រុក​អន្លង់វែង មុខ​របរ​កសិករ​។​

៣-​ឈ្មោះ​យ៉ុង រ៉ា​យុទ្ធ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ រស់នៅ​ភូមិ​ឯកភាព ឃុំ​ត្រពាំង​ប្រី​យិ៍ ស្រុក​អន្លង់វែង មុខរបរ​មិន​ពិតប្រាកដ​។​

៤-​ឈ្មោះ​ចាន់ ទូច ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ មុខរបរ​សិស្ស​។​

៥-​ឈ្មោះ​យ​ន ចិត្ត​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ​រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ .​ស្រុក​អន្លង់វែង មុខរបរ​ជាង​ជួសជុល​ម៉ូតូ​។​

៦-​ឈ្មោះ​ណេង ដា​ណែ​ត ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ ​រស់នៅ​ភូមិ​ទួល​ក្រឡាញ់ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង មុខរបរ​លក់​នំ​។​

៧-​ឈ្មោះ​ឡាយ ធី ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​គគីរ​កណ្ដាល ឃុំ​លំ​ទង ស្រុក​អន្លង់វែង មុខរបរ​កសិករ​។​

៨-​ឈ្មោះ​ធី​ង ថន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ ​រស់នៅ​ភូមិ​អូរ​គគីរ​ក្រោម ឃុំ​លំ​ទង ស្រុក​អន្លង់វែង មុខរបរ​កសិករ​។​

៩-​ឈ្មោះ​វិញ ប៊ុនឡុង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ​រស់នៅ​ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់វែង មុខរបរ​កសិករ​។​

១០-​ឈ្មោះ​កេ​ត ចាន់ថា ​ភេទ​ប្រុស ​អាយុ​១៤​ឆ្នាំ ​រស់នៅ​ភូមិ​អភិ​វ​ឌ្ឈ​ន៍ ឃុំ​.​ស្រុក​អន្លង់វែង មុខរបរ​ជាង​ជួសជុល​ម៉ូតូ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន រួមមាន​ ៖

ម៉ូតូ​ចំនួន​០៥​គ្រឿង​​ ដាវ​ចំនួន​០២​ដើម​​

​បច្ចុប្បន្ន​ កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ