ព្រឹតិ្តការណ៍ថ្មីៗ

បើករថយន្តបុកយុវជនម្នាក់ស្លាប់ ចុះរត់គេចខ្លួនបាត់

4 ខែ មុន 35 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង ១១ និង ២៥នាទី ថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើក លើផ្លូវជាតិ ៤៨ នៅចន្លោះគីឡូម៉ែត្រលេខ ៨៤-៨៥ ចំនុចអន្លង់តាកែវ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង រថយន្តបង្ករម៉ាក់ ហាន់ដាយ ពណ៌ខៀវ ស ពាក់ផ្លាកលេខ ស្ទឹងត្រែង 3A-0009 អ្នកបើកបរត់គេចខ្លួនបាត់ បានបុកនឹងម៉ូតូ១គ្រឿង ម៉ាក់ Honda ពណ៌ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរដោយ ឈ្មោះ សាន់ ញៀន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិ ព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ កំលាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ បច្ចុប្បន្នរថយន្ត និងម៉ូតូ កម្លាំងជំនាញអធិការដ្ឋាន បានធ្វើកំណត់ហេតុ ដកហូត រក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកោះកុង រងចាំដោះស្រាយតាមនីតិវិធីច្បាប់។

ចំណែកសាកសព បានធ្វើកំណត់ហេតុ ប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីជាតិ។

បន្ថែមយោបល់របស់អ្នក

យោបល់