ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់​ណាស់! បាក់រលំអគារ​សង់ថ្មី កម្ពស់​៧ជាន់ កក្រើកក្រុងព្រះសីហនុ ខណៈដែលកម្ម​ករដេកតាម​បន្ទប់​​ ចាប់​ពី​ជាន់​ទី​២ពេញ​រហូតដល់​ជាន់​ទី​៦​ ស្លាប់និងរបួសជាច្រើននាក់!

4 ខែ មុន 145 តូ សុផល

ព្រះសីហនុ-(ដំណឹងបឋម) អគារកំពុងសង់ថ្មីមួយកន្លែង​ កម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តអារុណរះស្ថិតក្នុងវិថី៧មករា ផ្លូវលេខ២០០ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោង០៤:៣០នាទីព្រឹក ថ្ងៃសៅរ៍​ ទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ។

បើ​តាម​សេចក្តី​រាយការណ៍​ បានអោយដឹងថា​ នៅបរិវេណកន្លែងលាងរថយន្តអារុណរះ និងផ្ទះពលរដ្ឋម្ខាងទៀតដែលនៅជាប់នោះ ក៏ទទួលរងផលប៉ះពាល់ និងរងការខូចខាតរថយន្ត​ និងទ្រព្យសម្បត្តិមួយចំនួនពីការបាក់រលំអាគារនេះផងដែរ។

សេចក្តីរាយការណ៍បន្តថា មានមនុស្សមួយចំនួនភាគច្រើនជាកម្មករបានជាប់ក្នុងគំនរអាគាររលំបាក់នេះ ប៉ុន្តែភ្លាមៗមិនទាន់ដឹងពីចំនួនពិតប្រាកដ ឬមានអ្នកស្លាប់ និងរបួសប៉ុន្មាននាក់ឡើយ តែរហូតមកដល់ម៉ោងនេះរកឃើញអ្នកស្លាប់ចំនួន៣នាក់​ និង​របួស​១៣នាក់ ក្នុង​ចំណោម​កម្មករ​ធ្វើការនៅក្នុងការដ្ឋាននេះ មានប្រមាណជា១០០នាក់។

តាម​សាក្សី​ជា​កម្មករ​សំណង់​ ដែល​បាន​ចេញ​រួច​ពី​ក្នុង​អគារបាន​ឲ្យ​ដឹង​ថា៖ នៅ​ក្នុង​អគារ​មាន​កម្ម​ករ​សំណង់​ស្នាក់​នៅ​តាម​បន្ទប់​នានា​ ចាប់​ពី​ជាន់​ទី​២​ រហូតដល់​ជាន់​ទី​៦​ រី​ឯ​ជាន់​ទី​៧&៨​មិន​មាន​កម្មករ​ស្នាក់​នៅ​ឡើយ​។​ ក្រោយកើតហេតុ​ក៏មានមាន​ជន​រង​គ្រោះ​ខ្លះ​បាន​លូន​ចេញ​រួច​ ប្រហែល​ជា​ង​១០​នាក់​ ក្រៅពី​នោះ​ នៅ​ជាប់​ក្នុង​អគារ​នៅ​ឡើយ។

ករណីនេះ លោកឧត្តម​សេនីយ៍​ត្រី​ ជិន​ វិទ្យា ស្នងការស្តីទី​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ដោយមានការបញ្ជាផ្ទាល់ពីលោក​ ជួន​ ណារិន្ទ​ ស្នងការខេត្តព្រះសីហនុ​ កំពុង​ដឹក​នាំ​កងកម្លាំង​ចុះ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​  និងក្រុមសង្គ្រោះកំពុងអន្តរាគមន៍ជួយជនរងគ្រោះ ដែលជាប់ក្នុងគំនរបាក់បែកនោះ៕​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ