ព្រឹតិ្តការណ៍ថ្មីៗ

លោក  យ៉ន  សំអុន  នាំយកថវិកា របស់លោកអភិបាលខណ្ឌមានជ័យ និងក្រុមយុវជន សង្កាត់ ចុះសួរសុខទុក្ខនិងប្រគល់ជូនម្ដាយ យុវជនសង្កាត់ចាក់អង្រែក្រោម  កំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ -សូវៀត (ពេទ្យរុស្សី)

4 ខែ មុន 59 tnn_admin

ភ្នំពេញ  ៖ នៅវេលាម៉ោង ០៨យប់ ថ្ងៃសុក្រ ទី២១ ខែមិថុនា  ឆ្នាំ២០១៩នេះ លោក យ៉ន  សំអុន  គ្រូបង្វឹក ក្រុមបាត់ទាល់ យុវជនកែវមុនី  KMN FCតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បាននាំថវិការបស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ចំនួន ១លានរៀល  ប្រគល់ជូនអ្នកមីង កូវ  ហេង  អាយុ៦០ឆ្នាំ ដែលត្រូវជាម្ដាយបង្កើតរបស់លោក ទិត្យ  សុធី  (ហៅ ម៉េង ) យុវជនសង្កាត់ចាក់អង្រែក្រោម  និងជាអ្នកយកព័ត៌មានប្រចាំខណ្ឌមានជ័យ  ដែលអ្នកមីងកំពុងសម្រាកព្យាបាលជម្ងឺនៅអាគារ ផ្នែកជម្ងឺសួត នៃមន្ទីរពេទ្យ មិត្តភាព ខ្មែរ -សូវៀត  (ពេទ្យរុស្សី)។

នៅក្នុងឱកាសចុះសួរសុខទុក្ខ នោះ  លោក  យ៉ន  សំអុន បានពាំនាំនូវប្រសាសន៍របស់លោក  ពេជ្រ  កែវមុនី  អភិបាលខណ្ឌមានជ័យ  ផ្ដាំផ្ញើ ឱ្យអ្នកមីងខិតខំបំប៉នសុខភាព ឱ្យបានល្អ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ  ព្រមទាំងជូនពរអ្នកមីងឆាប់បានជាសះស្បើយឡើងវិញ។

ទន្ទឹមនឹងនេះ  អ្នកមីង កូវ  ហេង  និងយុវជន ទិត្យ  សុធី  ព្រមទាំងក្រុមគ្រួសារ បានសំដែងក្តីរំភើបឥតឧបមា  និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក  ពេជ្រ  កែវមុនី  អភិបាលខណ្ឌមានជ័យ   ដែលបានយកចិត្តទុកដាក់ គិតគូរជួយសម្រាលទុក្ខលំបាក  និងលើកទឹកចិត្តអ្នកដែលជួបទុក្ខលំបាកដោយគ្មានការរើសអើង អ្វី ឡើយ ។

ជាមួយគ្នានេះដែរក្រុមយុវជនសង្កាត់ចាក់អង្រែក្រោម  ដឹកនាំដោយលោក  ជឹម  សុរិទ្ធ អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា  សង្កាត់ចាក់អង្រែក្រោម  បាននាំយកថវិកាចំនួន១១០ដុល្លាររបស់លោក សេង ឈុនហេង ប្រធានយុវជនសង្កាត់ និងសមាជិកសមាជិកាសង្កាត់  ចុះសួរសុខទុក្ខ និងប្រគល់ ជូនអ្នកមីង ជាម្ដាយលោក ទិត្យ សុធី (ម៉េង) យុវជនសង្កាត់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។

ក្នុងឱកាសនោះដែរ លោក ទិត្យ សុធី  (ហៅម៉េង ) បានផ្ដាំផ្ញើថ្លែងអំណរអរគុណទឹកចិត្ត និង បងប្អូន សប្បុរសជន ទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំជាច្រើនរូប និងអុំពូមីងបងប្អូនមិត្តភ័ក្តរបស់ប្អូន ម្ដងហើយម្ដងទៀត ដែល បានផ្ដល់កម្លាំងចិត្ត  និងផ្ញើការ ជូនពរម្ដាយរបស់ប្អូន ព្រមទាំង ជួយជាថវិកា មួយចំនួន  ដើម្បី រួមចំណែក ក្នុងការចំណាយផ្សេងៗ  ក្នុងការព្យាបាល ជំងឺ ទោះបីជាថវិកាមានតិចមានច្រើន តែទាំងអស់នេះ គឺសុទ្ធសឹង ជាទឹកចិត្ត របស់អ្នកទាំងអស់គ្នា ដែលបានជួយ ម្ដាយរបស់ប្អូន ដែលកំពុងធ្លាក់ខ្លួនឈឺ ជួបការលំបាក ខ្វះខាត ថ្លៃព្យាបាល  និងតម្រូវការសង្គ្រោះបន្ទាន់ ។ ហើយមកដល់ពេល នេះគឺជិត១០ថ្ងៃហើយ  ស្ថានភាព ម្ដាយរបស់ប្អូនម៉េង មិនទាន់បានធូរស្រាលទេ គាត់ត្រូវបំពាក់ អុកស៊ីហ្សែន ជាប់រហូត និងកំពុងសម្រាកព្យាបាលជម្ងឺនៅអាគារ ផ្នែកជម្ងឺសួត នៃមន្ទីរពេទ្យ មិត្តភាព ខ្មែរ -សូវៀត  (ពេទ្យរុស្សី)៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ