ព្រឹតិ្តការណ៍ថ្មីៗ

មួយពព្រិចភ្នែកសោះ ក្មេងប្រុសស្រី៤នាក់ លុងទឹកស្លាប់

2 ខែ មុន 26 tnn_admin

តាកែវ៖ ជារឿយៗគេតែងតែឃើញ ករណីក្មេងៗលង់ទឹកនេះ ច្រើនណាស់មកហើយ គឺដោយសារតែកាធ្វេសប្រហែស របស់ឪពុក ម្តាយ តែងតែបណ្តែតបណ្តោយអោយកូន តូចៗដើរលេង តាមតែអំពើចិត្តរបស់វា ដោយមិនបានគិតដល់ថាមានរឿងនេះកើតឡើង។

ជាក់ស្តែង ក្មេងប្រុស ស្រី ចំនួន៤នាក់ ដែលត្រូវជាបងប្អូនជីទួតមួយ  បាននាំគ្នាទៅលេង ខាងក្រោយផ្ទះចម្ងាយប្រមាណជា២០០ម៉ែត្រពីផ្ទះ រួចក៌ បាននាំគ្នាចុះបេះត្រកួនក្នុងស្រះ បណ្តាលឲ្យលង់ស្លាប់ទាំង៤នាក់តែម្តង។

ហេតុការណ៍នេះ បានបង្ករឲ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង៤និង២០នាទី ល្ងាចថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៩  ស្ថិតនៅក្នុងភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រហែលជាម៉ោង២ គេ បានឃើញ ក្មេងៗទាំង៤នាក់ បាននាំគ្នា ទៅដើរលេង ខាងក្រោយភូមិ ដូចសព្វមួយដង រហូតដល់ម៉ោងកើតហេតុខាងលើ ឪពុក ម្តាយរបស់ក្មេងៗទាំងនោះ បាននាំគ្នាដើរ រក ដោយបាត់កូនយូពេកមិនឃើញមកផ្ទះ  ក៌បានប្រទះឃើញកូនៗទាំង៤លង់ទឹកស្រះ ស្លាប់អស់ទៅហើយ ក៌បានបង្ករឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្តង។

ជាចុងក្រោយឪពុកម្តាយ បានត្រឹមតែយំសោក អោបសពកូន រួចបីកូនម្នាក់មួយៗយកទៅផ្ទះ ធ្វើបុណ្យរៀងៗខ្លួន តែប៉ុណ្ណោះ នេះហើយគឺជាការធ្វេសប្រហែសរបស់ឪពុកម្តាយគ្រប់ៗរូប។ (ដោយ ៖ សុខន)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!