ព្រឹតិ្តការណ៍ថ្មីៗ

ម្ចាស់ទីតាំងលក់បាយ និងកាហ្វេ បង្កប់ល្បែងស៊ីសងជល់មាន់តាម អនឡាញ បង្ហើបប្រាប់ថា រត់ការរួចហើយ ខ្លាចអ្នកណាមកចាប់?

4 ខែ មុន 91 tnn_admin

ខេត្តកណ្ដាល  ៖ សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងលក់បាយនិងកាហ្វេមួយកន្លែងដែលគេដឹងថា ជាកន្លែងបង្កប់ល្បែងស៊ីសងជល់មាន់តាមអនឡាញ នៅចំណុចផ្លូវលំ  ភូមិខ្លាកូន  ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ទីតាំងខាងលើនេះ កំពុងបើកបំរើអោយអ្នកញៀនល្បែងចូលលេងរាប់រយនាក់ហាក់ដូចមិនញញើតនឹងសមត្ថកិច្ចមូលដ្ឋានបន្តិចឡើយ ដោយមិនដឹងម្ចាស់ទីតាំងនោះមានខ្សែស្រឡាយ ឬ ក៏ខ្នងបង្អែកធំយ៉ាងណាទេបានជាហ៊ានបែបនេះ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតទីតាំងល្បែងខាងលើ បានបង្ហើបប្រាប់អោយដឹងថា ម្ចាស់ទីតាំងមួយនេះ បានបើកដំណើរការយ៉ាងរលូនបែបនេះ ដោយសារ មានអ្នករត់ការតាំងពីថ្នាក់ប៉ុស្ដិ៍ និង ថ្នាក់ឃុំ  ទើបទីតាំងមួយនេះហ៊ានបើកមិនខ្លាចអ្វីសោះ ដែលជាហេតុអោយមានកើតបទល្មើសករណីលួច ឆក់ ប្លន់នៅក្នុងមូលដ្ឋានទឹកដីជាញឹកញាប់ ធ្វើអោយប្រជាពលរដ្ឋមានកាព្រួយបារម្មណ៍ និងមានការភយ័ខ្លាចពីទ្រព្យសម្បត្តិរួមទាំងសុវត្ថិភាពរបស់ខ្លួនទៀតផង។

យោងតាមសម្តីស្ត្រីម្នាក់ដែលអះអាងថា ជាម្ចាស់ទីខាងលើបានប្រាប់អោយដឹងថារូបគាត់ហ៊ានបើកល្បែងស៊ីសងជល់មាន់តាមអនឡាញខាងលើនេះគឺដោយសារគាត់បានទំនាក់ទំនងជាមួយសមត្ថកិច្ចអាជ្ញាធរដែលពាក់ពន្ធ័រួចរាល់អស់ហើយទើបបើកល្បែងភ្នាល់ស៊ីសងជល់មាន់តាមអនឡាញយ៉ាងរលូនបែបនេះ។

ជុំវិញបញ្ហានេះ សង្ឃឹមថាលោក អភិបាលស្រុក នឹម នារីដេត នឹងចាត់ការចំពោះទីតាំង បង្កប់ ល្បែងជល់មាន់តាមអនឡាញ នេះដើម្បីចូលរួមលុបបំបាត់ល្បែងស៊ីសង ជាពិសេសអនុវត្តន៍តាមបទបញ្ជា ឯកឧត្តមម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលកន្លងមកលោកបានដាក់បញ្ជាអោយអាជ្ញាធរភូមិ ឃុំ ស្រុក ក្នុងខេត្តកណ្តាលត្រូវធ្វើយ៉ាងណាលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា ភ្នាល់តាមអនឡាញ  ល្បែងហ្គេមបាញ់ត្រី និងល្បែងជល់មាន់ រួមទាំងល្បែងស៊ីសងខុសច្បាប់ ផ្សេងទៀតផងដែរ៕ ដោយ ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ