ព្រឹតិ្តការណ៍ថ្មីៗ

ឆ្លងប្រព័ន្ធភ្លើង ឆេះអេស្កាវាទ័រ មួយគ្រឿង នៅជិត រមណីយដ្ឋាន អូរផ្លាយ

3 ខែ មុន 13 tnn_admin

ខេត្តមណ្ឌលគិរី  ៖ ភ្លើងឆេះអាអិច (អេស្កាវាទ័រ )មួយគ្រឿង នៅជិត រមណីយដ្ឋាន អូរផ្លាយ  ត្រូវបានកម្លាំងសមត្ថកិច្ចចេញ រថយន្តពន្លត់អគ្គិភ័យ ធ្វើការអន្តរាគមន៍បាញ់ពន្លត់  ។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅវេលាម៉ោង១១.១៥នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៩ នៅចំណុចជិតរម្មណីយដ្ឋានអូរផ្លាយ ស្ថិតក្នុងភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចបានបញ្ជាក់ថា  ម្ចាស់អាត្រាក់ឈ្មោះ ចាន់ ធី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ ឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

មូលហេតុដែលបណ្ដាលអោយឆេះគឺ ឆ្លងប្រពន្ធខ្សែរភ្លើង។

បច្ចុប្បន្នក្រោយកើតហេតុ  សមត្ថកិច្ចបានធ្វើការបាញ់ពន្លត់ រលត់អស់ហើយ  បណ្ដាលឲ្យខូចខាតអស់ស្ទើទាំងស្រុង  តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់  រងរបួសនោះទេ  ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ