ព្រឹតិ្តការណ៍ថ្មីៗ

មេការ និងសន្តិសុខ លាក់បាំង ករណី កម្មករធ្លាក់ពីលើអាគារសាងសង់ផ្សារទំនើប សិនត្រល (SENTRAL)

4 ខែ មុន 36 tnn_admin

ភ្នំពេញ ៖ បុរសជាកម្មករម្នាក់បានធ្លាក់ពេលកំពុងតែបំពេញភារកិច្ចក្នុងការដ្ឋានសាងសង់ផ្សារទំនើបខ្នាតតូច  បណ្ដាលរងរបួសជើងត្រូវបានមិត្តភ័ក្រ្តដឹកយកទៅមន្ទីរពេទ្យដើម្បីសង្រ្គោះតែមិនដឹងមូលហេតុពេលសមត្ថកិច្ចចុះសាកសួរនាំសន្តិសុខ និងមេការឆ្លើយប្រាប់សមត្ថកិច្ចមូលដ្ឋានថា រកអត់ឃើញជនរងគ្រោះស្នាក់នៅមន្ទីរពេទ្យណាទេ។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង០៧:១០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្សារទំនើប សិនត្រល (SENTRAL) តាមបណ្ដោយផ្លូវ២៧១ ស្ថិតនៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៍មានពីសមត្ថកិច្ចបានអោយដឹងថាមានកម្មមានសេក្ដីរាការណ៍នៅម៉ោង១១និង០០នាទីថាមានកម្មករសំណង់ម្នាក់បានឡើងជណ្ដើរទៅទីទួលខ្ពស់ស្រាប់តែជណ្ដើរដែលផ្សារនោះបាក់ធ្លាក់ បណ្ដាលអោយបុរសរងគ្រោះរបួសជើងហើយក៏បានមកសាកសួរនាំកម្មករនិងមេការនៅកនែ្លងកើតហេតុបានឆ្លើយថាពិតជាមានករណីដូចខាងលើមែននៅព្រឹកមិញម៉ោង០៨និង០០នាទីហើយរងរបួសមិនធ្ងន់ទេរួចសមត្ថកិច្ចក៏សាកសួរនាំថាពេលនេះជនរងគ្រោះសំរាកនៅពេទ្យណាថាមិនដឹងទេបានត្រឹមតែអោយលេខទូរស័ព្ទអ្នកទៅជាមួយតែសមត្ថកិច្ចតេទៅមិនបានលើទេ ។

សមត្ថកិច្ចបញ្ជាក់ថាខំទៅរកមន្ទីរពេទ្យរស្ស៉ីដែរ  តែរកមិនឃើញសោះ ដើម្បីចង់ដឹងមូលហេតុជាក់ស្ដែង របួសធ្ងន់ឬស្រាល ដើម្បីរាយការណ៍ជូនថ្នាក់លើ ហើយសមត្ថកិច្ចក៏ឆ្ងល់ថា ទាំងមេការនិងសន្តិសុខ ដែលនៅទីតាំងខាងលើសុទ្ធតែគ្មានអ្នកដឹងថា អ្នករបួសសំរាកនៅពេទ្យណានោះទេតែមិនដឹងមូលហេតុអ្វី បានជាចាំបាច់លាក់ និងសមត្ថកិច្ចក្រោយមកក៏នគរបាលប៉ុស្តិ៍បានណែនាំសន្តិសុខ និងមេការបានដឹង ដំណឹងអ្នករបួស សូមមេត្តាទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុងទី១យើងផង៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ