ព្រឹតិ្តការណ៍ថ្មីៗ

ពុលនំបញ្ចុក! ក្មេងចាស់ប្រុសស្រី ប្រមាណ២២នាក់ កំពុងបញ្ជូនទៅសង្គ្រោះបន្តបន្ទាប់

4 ខែ មុន 22 tnn_admin

ខេត្តតាកែវ ៖ យោងតាមតាមប្រភពព័ត៌មាន(បឋម)បានឲ្យដឹងថា មានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីជាច្រើននាក់បានពុល រាក ក្អួតចង្អោរ កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ភូមិត្នោតជ្រុំ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។

ក្នុងនោះបើតាមការបញ្ជាក់បឋមពីអ្នកដែលកើតមានអាការៈពុក បានលើកឡើងថា ពួកគាត់ពិសារនំបញ្ចុក ខណៈដែលមីងម្នាក់ រែកនំបញ្ចុកលក់ជាប្រចាំថ្ងៃ ហើយរហូតមកទល់ពេលនេះ មានចំនួន២២នាក់ហើយកំពុងព្យាបាល ។

ចំពោះព័ត៌មានលម្អិតបន្ថែមយ៉ាងណាទៀតនោះ សូមរងចាំក្រុមការងារយើងនឹងធ្វើការផ្សាយជូនបន្តទៀត៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ