ព្រឹតិ្តការណ៍ថ្មីៗ

ចៅហ្វាយក្រុងភ្នំពេញ ៖ ការបង្កើតខណ្ឌថ្មី មិនមែនការបែងចែកអំណាចគ្នាទេ!

3 សប្តាហ៍ មុន 136 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នៅសាលាខណ្ឌកំបូល បានរៀបចំពិធីប្រកាសដាក់អោយដំណើរការរដ្ឋបាលខណ្ឌកំបូល និងប្រកាសសុពលភាពក្រុមប្រឹក្សាខណ្ឌកំបូល ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ទី អង្គភាពស្ថិតក្រោមរាជធានីភ្នំពេញ តំណាងគណបក្ស តំណាងក្រុមហ៊ុនឯកជន តំណាងសហជីព អង្គការសមាគមន៏ លោកចៅសង្កាត់ មេភូមិ សមាជិកភូមិ ព្រមទាំងមន្ត្រីរាជការសាលាខណ្ឌ ប្រមាណ៥០០នាក់។

នៅក្នងពិធីនោះ ឯកឧត្តមអភិបាល បានផ្តល់នូវអនុសាសន៏មួយចំនួនដល់គណៈអភិបាល ក្រុមប្រឹក្សា អោយយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានល្អ ជាពិសេសបញ្ហាភូម សង្កាត់ មានសុវត្ថិភាព។

ឯកឧត្ដម ឃួង ស្រេង លើកឡើងថា ការបំបែកខណ្ឌ មិនមែនការបែកចែកអំណាចគ្នានោះទេ សំខាន់គឺការផ្តល់សេវ៉ាអោយកាន់តែកៀកកិតជូនប្រជាពលរដ្ឋ ដូច្នេះ ខណ្ឌថ្មីទាំង២ ដែលទើបនិងបង្កើតថ្មីត្រូវប្រឹងប្រែង ផ្តល់សេវ៉ាសាធារណៈអោយមានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្ដម ឃួង ស្រេង បាន​ផ្ដាំផ្ញើដល់ ក្រុម​ប្រឹក្សា គណៈអភិបាល គណៈនាយករដ្ឋបាល ការិយាល័យ​ជំនាញ មន្រ្តី​រាជការ និង​បុគ្គលិក​ទាំងអស់ ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ​កំបូល ដែលទើបត្រូវបានតែងតាំង និង​ប្រគល់​ភារកិច្ច​ថ្មី ត្រូវ​បង្កើន​ស្មារតី​យកចិត្ត​ទុក​ដាក់បំរើប្រជាពលរដ្ឋអោយឆ្លើយតបទៅនឹងគោលការណ៍”រដ្ឋបាលឯកភាព​ ធ្វើអោយបាន ធ្វើអោយបាន​លឿន​ ប្រកបដោយតម្លាភាព”​។

តាងនាមអោយគណៈអភិបាលខណ្ឌកំបូល និងក្រុមប្រឹក្សា និងខិតខំអោយអស់ពីកំលាំងចិត្ត កំលាំងកាយ ដើម្បីបំរើប្រជាពលរដ្ឋនៅក្នុងខណ្ឌកំបូលនេះអោយបានល្អ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!