ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនបុរសម្នាក់ ករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន

2 ខែ មុន 43 tnn_admin

បាត់ដំបង៖ នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនៃអធិការដ្ឋាននគរស្រុកសំពៅលូនបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀនតាមភាពជាក់ស្តែង។

ជនសង្ស័យឈ្មោះ ឆែម សុខុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ត្រូវកម្លាំងជំនាញឃាត់ខ្លួនៅចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពព័តមានពីលោកស្វាយ សំណាង អធិការរងស្រុកខាងលើបានអោយដឹងថា៖វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យរួមមានៈម្សៅក្រាមថ្លា ច្រកថង់ប្លាស្ទិក ចំនួន៨ថង់ ទម្ងន់១,៤៧ក្រាម ទូរស័ព្ទដៃចាស់មួយគ្រឿងនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងបញ្ជូនទៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងនិងចាត់ការតាមផ្លូវច្បាប់៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!