ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតក្រាម សថ្លាចំនួន៨កញ្ចប់តូច

4 ខែ មុន 118 tnn_admin

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញដឹកនាំដោយលោកមេប៉ុស្តិ៍បានចុះទៅឃាត់ខ្លួនបានជនសង្ស័យ៥នាក់ ពាក់ព័ន្ធប្រើប្រាស់និងជួញដូរគ្រឿងញៀនព្រមទាំងដកហូតបានឧបករណ៍ជក់និងក្រាម សថ្លាចំនួន០៨កញ្ចប់ថង់តូច។កាលពីម៉ោង១៦និង០០នាទី រសៀលថ្ងៃទី២០មិថុនា២០១៩នៅចំណុចភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យ

ទី១ឈ្មោះអេង សុខងីម ២៨ឆ្នាំ មុខរបរ ជាងដែកភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ទី២ ឈ្មោះ សុន ធារិទ្ធ អាយុ ១៧ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ទី៣ ឈ្មោះ យ៉ា សុគន្ធ អាយុ១៨ឆ្នាំមុខរបរមិនពិត ស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ទី៤ ឈ្មោះផ្លុង ផល អាយុ៣៤ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ទី៥ ឈ្មោះ លាង សុខលី អាយុ២៣ឆ្នាំមុខរបរ មិនពិត ស្នាក់នៅភូមិ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមសមត្ថកិច្ចបានឲ្យដឹងថាមុនឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់ពីមានកិច្ចសហការណ៍ល្អជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ ជុំវិញសភាពការណ៍សន្តិសុខថាមានក្មេងទំនើងមួយក្រុមកុំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន និងជួញដូរគ្រឿងញៀនទើប លោក ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានដឹកនាំកូនចៅ ចុះទៅក្របួចបាន ទាំង០៥នាក់ខាងលើដកហូតបានឧបករណ៍សេពគ្រឿងញៀនមួយចំនួននិងក្រាម ស ថ្លាចំនួន០៨កញ្ចប់ថង់តូចសង្ស័យជាថ្នាំញៀន។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ រួមជាមួយវត្ថុតាងឧបករណ៍សំរាប់ប្រើប្រាស់ គ្រឿងញៀន សមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ បន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ