ព្រឹតិ្តការណ៍ថ្មីៗ

ច្រលំដៃខ្លួនឯងសោះ ប្រាប់សមត្ថកិច្ចថា ចោរចូលលួចលុយអស់៣០០០ដុល្លារ    

3 ខែ មុន 50 tnn_admin

ភ្នំពេញ ៖ ស្ត្រីអាជីវករ អ្នកលក់ត្រី តាំងលម្អម្នាក់ខំលក់ត្រីក្រឹមរាប់ខែ បែរជាមកអស់លុយត្រឹមថ្ងៃនេះ អស់ជិត៣០០០ដុល្លារ បន្ទាប់ពីមានភ្ញៀវប្រុស២នាក់ ជិះសុទ្ធតែរថយន្តទំនើប មកសួររកទិញត្រី ទិញម៉ូទ័របូមទឹកអាងត្រី តែបក្ខពួកឆ្លៀតចូលបន្លំលួចកាបូបលុយ បានហើយ ត្រី ម៉ូទ័រក៏មិនទិញ នាំគ្នាឡើងឡានជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះលក់ចំណីត្រី យីហោ គន្ធា ស្ថិតនៅតាមផ្លូវ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមអ្នកស្រី ម្ចាស់ផ្ទះលក់ត្រី បានឲ្យដឹងថា មុនកើតហេតុ បានបុរស២នាក់ ដែលគាត់ដាក់ការសង្ស័យ បានជិះរថយន្ត ឡិចស៊ីស៣០០ មួយគ្រឿង ពណ៌កាំម៉ៃ មិនចាំស្លាកលេខ មកដល់ ចុះសាកសួរ រកទិញត្រី ទិញម៉ូទ័រសម្លាប់បូមទឹកអាងត្រី រវល់តែ នាំជនម្នាក់ ឲ្យមើល មិនបានចាប់អារម្មណ៍ ឃើញជនម្នាក់ដើរចេញពីក្នុងផ្ទះ សម្តៅចូលក្នុងរថយន្តវិញ រីឯជនម្នាក់ដែលជាអ្នកសាកសួរ នោះ ក៏មិនបានទិញអ្វីដែរ ឡើងរថយន្តនាំគ្នាជិះគេចទៅបាត់ ។

ស្ត្រីរងគ្រោះបន្តទៀតថា ក្រោយពីជនសង្ស័យចាកចេញទៅបាត់ ទើបដឹងថា បាត់កាបូបលុយ ជាកាបូប ក្រវាត់ចង្កេះ ក្នុងនោះមានលុយដុល្លានិងលុងខ្មែរ ខំលក់ត្រីសន្សំប៉ុន្មានខែ ជិត៣ពាន់ដុល្លារ យកទៅបាត់ ហើយក៏គ្មានអ្នកណាចូល ផ្ទះកន្លែងលក់ក្រៅពីជន២នាក់នោះដែរ ។

ក្រោយកើតហេតុ ប្តឹងប៉ូលិស ចុះមកពិនិត្យ ដើម្បីឲ្យជួយស្រាវជ្រាវ រកមុខសញ្ញាលួចខាងលើ៕

មួយម៉ោងក្រោយមក កើតរឿងហួសចិត្ត ជ​នរងគ្រោះតេប្រាប់សមត្ថកិច្ចថា បានរកឃើញកាបូបនោះវិញហើយ ដោយគាត់ច្រលំដៃខ្លួនឯង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ