ហង់ ជួនណារ៉ុន នសម្រេចឈប់ទទួលស្គាល់ វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី

4 ខែ មុន 139 tnn_admin

ភ្នំពេញ៖ ក្រសួង អប់រំ យុវជន និងកីឡា បានសម្រេចឈប់ទទួលស្គាល់ វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី ដែលមានទីតាំងអគារលេខ ២១៧ ABCD ផ្លូវ២៤៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សេចក្តីសម្រេចខាងលើ បានធ្វើឡើងតាម ប្រកាស របស់ក្រសួង អប់រំ យុវជន និងកីឡា លេខ១០០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។

ប្រកាស របស់ក្រសួង បានកំណត់ឲ្យប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង បញ្ឈប់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងគ្រប់រូបភាព។

ក្រសួង អប់រំ យុវជន និងកីឡា ក៏បានសម្រេចនិរាករ ប្រកាសលេខ ៨០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៨ ស្តីពី ការទទួលស្គាល់វិទ្យាស្ថាន អន្តរជាតិអាមេរិកាំង ផងដែរ។

តែយ៉ាងណាក៏ដោយ ពាក់ព័ន្ធ​ករណី​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ឈប់​ទទួលស្គាល់​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង ផ្នែក​រដ្ឋបាល​នៃ​មជ្ឈមណ្ឌល អេ​អាយ​អាយ (AII) បាន​ប្រាប់​សារព័ត៌មាន នៅ​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នេះ​ថា “​ពីមុន ខាង​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង ស្នើសុំ​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់​ជា​វិទ្យាស្ថាន ដើម្បី​គម្រោង​បើក​បរិញ្ញាបត្ររង ប៉ុន្តែ​ដោយសារ​ការបើក​ថ្នាក់​បរិញ្ញាបត្រ​កន្លងមក បរិញ្ញាបត្ររង​អត់​មាន ដោយ​កូនសិស្ស អត់​ចូលចិត្ត ដោយ​ពួកគាត់​រៀន​ចាប់ពី​ថ្នាក់​បរិញ្ញាបត្រ​តែម្តង​។

ផ្នែក​រដ្ឋបាល បន្តថា ដោយ​យោងតាម​រចនាសម្ព័ន្ធ​ថ្មី វិទ្យាស្ថាន​បើក​ដំណើរការ​បានតែ​ថ្នាក់​ភាសា​ចិន ថៃ អង់គ្លេស និង​ចំណេះដឹង​ទូទៅ យើង​ក៏​ប្តូរ​រចនាសម្ព័ន្ធ ដាក់​ជា​មជ្ឈមណ្ឌល​អេ​អា​អាយ​(AII) វិញ​។ ហេតុដូច្នេះ ខាង​វិទ្យាស្ថាន ក៏បាន​ស្នើសុំ​ទៅ​ក្រសួង​បិទ​ឈ្មោះ​វិទ្យាស្ថាន​វិញ ព្រោះ​គ្មាន​បរិញ្ញាបត្ររង ដោយ​ប្រើ​ឈ្មោះ​ជា​ផ្លូវការ​ថា “​មជ្ឈមណ្ឌល​ភាសា អេ​អាយ​អាយ (AII) និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង​”​។ ពោលគឺ​សាលារៀន​នេះ នៅ​បើក​ដំណើរការ​ជាធម្មតា​៕ ដោយ៖ Samret

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ