ព្រឹតិ្តការណ៍ថ្មីៗ

កំពុងឈរថតសែលហ្វី  ត្រូវចោរឆក់ទូរស័ព្ទទៅបាត់ តែ…

2 ខែ មុន 31 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានដើរថ្មើរជើងមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងឈរថតសែលហ្វីខ្លួនឯង បានសម្រេចតែត្រូវប្រជាពលរដ្ឋជួយដេញចាប់ និងស្វាគមន៍ម្នាក់មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ កែងនិងផ្លូវ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនមានឈ្មោះ មឿន ពុធសារ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបបមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិតាម៉ៅកណ្ដាល ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ រីឯជនរងគ្រោះ មានឈ្មោះ ជាង នី អាយុ៣៤ឆ្នាំ មុនរបបជាងឡាន ស្នាក់នៅម្ដុំស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់៣  ខណ្ឌទួលគោក និងមានស្រុកកំណើតនៅឯស្រុកស្ទោង ខេត្តកំពង់ធំ ។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ  រូបគាត់បានឈរចាំឡានជិះ ក្រុងជិះដោយបានយកទូរស័ព្ទសែលហ្វីផងដែរ ខណះពេលនោះក៏លេចមុខជនសង្ស័យម្នាក់បានដើរស្មើរជើងដោយឃើញឱកាសល្អបានដើរមកក្បែរ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់បានសម្រេចតែម្ដង ភ្លាមៗជនរងគ្រោះក៏បានស្រែកឆោឡោឡើងថា ចោរៗ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរជួយដេញចាប់បាន រួចស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច យកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំដើម្បីសួរនាំនិងជនរងគ្រោះកបានដាក់ពាក្យផងដែរ។

បច្ចុប្បន្នក្រោយកេីតហេតុ  ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ចូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់ការបន្តតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!