ព្រឹតិ្តការណ៍ថ្មីៗ

អាសូរតែរឿងធំ គ្រាន់តែប្រពន្ធដើរផឹក តាមដល់កន្លែងផឹកស៊ី ផ្អើលឈុល

5 ខែ មុន 205 tnn_admin

ភ្នំពេញ ៖ ដោយសារតែជីវភាពគ្រួសារប្តីខំធ្វើការគ្មានថ្ងៃសម្រាករកលុយចិញ្ចឹមនិងផ្គត់ផ្គន់គ្រួសារបែរជាប្រពន្ធអោយនៅតែផ្ទះមើលថែកូនម្នាក់សោះ បានដើរផឹកស៊ីខណះប្តីមកដល់ផ្ទះមិនឃើញនៅផ្ទះសួររកកូនប្រាប់ថាម៉ាក់កំពុងអង្គុយផឹកស៊ីនៅហាងមួយកន្លែង ទប់កំហឹងលែងបានទៅវាយដល់កន្លែងផឹកស៊ី បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍ ធ្វើការសម្របសម្រួលភ្លាមៗ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃអង្គារ៍ ទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុច ភោជនីយដ្ឋាន ជំនោរ លីលី (ស្ថានីយ៍បូមទឹកបឹងត្របែក) ផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បុរសស្ត្រី២នាក់ប្ដីប្រពន្ធខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីជាប្រពន្ធបានមកអង្គុយផឹកស៊ីនៅហាងខាងលើដោយមានមនុស្សពីរនាក់លុះមកដល់វេលាកើតហេតុស្រាប់តែប្តីមកដល់អូសចេញមកក្រៅវាយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើររាយការទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។

បើតាមការបង្ហើបពីបុរសជាប្តីបានឲ្យដឹងថា រូបគាត់បានចេញពីផ្ទះទៅធ្វើការងារបាត់ដោយអោយប្រពន្ធនៅផ្ទះមើលថែកូនប្រុសម្នាក់លុះពេលដែលគាត់មកពីធ្វើការវិញមកដល់ផ្ទះបែជាមិនឃើញប្រពន្ធពេលសួរកូនប្រាប់ថាម៉ាកទៅផឹកនៅក្នុងហាងយីហោជំនោលីលី ទើបទប់កំហឹងលែងបានតាមរកដល់កន្លែងអូសដៃចេញមកក្រៅវាយតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុធ្វើការសម្របស្រួលហៅទៅផ្ទះដើម្បីដោះស្រាយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ