ព្រឹតិ្តការណ៍ថ្មីៗ

ផ្កាយ៣ ស ថេត បញ្ជាក់យ៉ាងច្បាស់ រឿងនៅក្លឹប លុច្សសារី!

3 ខែ មុន 177 tnn_admin

ភ្នំពេញ៖ សូមឆ្លើយតបទៅនឹងសារព័ត៌មានមួយដែលបានចុះផ្សាយនៅថ្ងៃនេះថា​ “​ ចំណែកបុរសសម្បុរខ្មៅម្នាក់ដែលបានចាប់ខ្លួនមកពីស្រុកកំរៀង​ ខេត្តបាត់ដំបង​ ស្នាក់នៅបន្ទប់ជួលនោះ…..បើជាម្ចាស់ក្លឹប​ ម្តេចមិនឃើញហំហែងឡើងកាត់ខ្សែបូពណ៌ក្រហម” ?

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់យ៉ាងច្បាស់ជូនមហាជនអោយបានជ្រាបថា​ :

១. បុរសសម្បុរខ្មៅម្នាក់ដែលមានឈ្មោះ​ ហួន​ ទូច​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ ជនជាតិខ្មែរ​ ត្រូវបានចាប់ខ្លួន​ នៅសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៩​ គឺជាអង្គរក្សនៅក្លឹប លុច្សសារី ​។

២. បុរសម្នាក់ទៀតដែលត្រូវបានចាប់ខ្លួននៅភូមិដូង​ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ កាលពីថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០១៩​ ដែលមានឈ្មោះ​ ឡេង​ សុខគង់​ ភេទប្រុស​ អាយុ៤៩ឆ្នាំ​ ជនជាតិខ្មែរ​ គឺជាប្រធានសន្តិសុខប្រចាំ មជ្ឈមណ្ឌលកំសាន្តរ៉ុក។

សូមបញ្ជាក់បន្ថែមថា​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលមានឯកឧត្តម​ ឧត្តមសេនីយ៌ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគបាលរាជធានីភ្នំពេញ​ លោកបានខិតខំប្រឹងប្រែងខ្លាំងណាស់ទាំងការដឹកនាំបញ្ជា​ បង្ក្រាបដោយផ្ទាល់​ ក៏ដូចជាបញ្ជាកម្លាំងគ្រប់ផ្នែកដែលពាក់ព័ន្ធដើម្បីស្វែងរកចាប់មេខ្លោងមកផ្តន្ទាទោសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វើការសំណូមពរដល់សារព័ត៌ទាំងឡាយ ដែលមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់​ គ្រប់ជ្រុងជ្រោង​ និងពិតប្រាកដទេ​ សូមមេត្តាកុំផុស​ ដើម្បីអោយមហាជនមានការយល់ច្រឡំ​។

សូមមេត្តា​ កុំព្រោះតែចង់អោយផេកល្បី​ ដើម្បីបានLike និង​ Share ច្រើន​ សុខចិត្តចុះផ្សាយព័ត៌មួយចំនួនទាំងខ្លួនឯងដឹងថា វាជាព័ត៌មានមិនពិត ។ សូមអរគុណ!!!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ