ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ​

4 ខែ មុន 22 តូ សុផល

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ២រោជ ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី​ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ​ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ 02 អនក្រ. បក ចុះថ្ងៃអង្គារ ០៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើតក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ​ ។
លោក​ អ៊ួង​ នីត​ ត្រូវបានជាប់ជាប្រធានក្រុមប្រឹក្សាក្រុង​កោះរ៉ុង​ និង​ លោក​ នួន​ ប៊ុនថុល​ អតីតនាយកទីចាត់កាតអន្តរវិស័យ​ សាលាខេត្តព្រះសីហនុ​ ត្រូវបានតែងតាំងជាអភិបាល​ នៃគណៈអភិបាលក្រុងកោះរ៉ុង​

ឯកឧត្តម យន្ត​ មីន​ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ បានផ្តាំផ្ញើរដ្ឋបាលក្រុងកោះរ៉ុង ត្រូវពង្រឹងស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងនៅក្នុងក្រុមប្រឹក្សា គណៈអភិ បាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបធ្វើការ ដើម្បីលើក កម្ពស់ការទទួលខុសត្រូវខ្ពស់ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបចំពោះតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ Nara

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ