ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់ ដែលដុតផ្ទះឆេះអស់មួយបន្ទប់និងគំរាមសម្លាប់ប្រពន្ធកូនចោល!

2 ខែ មុន 170 តូ សុផល

ដុតផ្ទះ គំរាមសម្លាប់ប្រពន្ធកូនលើកទី២

ដុតផ្ទះ គំរាមសម្លាប់ប្រពន្ធកូនលើកទី១

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ប៉ន ស្រស់ អាយុ36ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ

សញ្ជាតិខ្មែររស់នៅ សហគមន៍អណ្តូង៤ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ ធ្លាប់ជាប់ពន្ធនាគារព្រៃស០២ឆ្នាំពីបទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងចេញពីពន្ធនាគារនៅថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៨។ នៅថ្ងៃទី19-06-2019 បុរសខាងលើ បានប្រើគ្រឿងញៀន រហូតបាត់បង់សតិ (បែកថ្នាំ) ឈានទៅធ្វើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងដុតផ្ទះឆេះអស់មួយបន្ទប់ ព្រមទាំងគម្រាមសម្លាប់ប្រពន្ធកូន បណ្តាលឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។ 

ក្រោយពេលធ្វើសកម្មភាពបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ,ដុតផ្ទះ និងគម្រាមសម្លាប់ប្រពន្ធកូនរួចមក នៅវេលាម៉ោងប្រមាណ 12និង30នាទី បុរសបែកថ្នាំខាងលើ បានរត់ឡើងលើដំបូលផ្ទះ ស្រាតខោដោះអាវអង្គុយយកដែកស្រួចចាក់ខ្នងខ្លួនឯង បណ្តាលឲ្យចេញឈាមរបួសពេញខ្នង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ សហការណ៍ជាមួយ កំលាំងគអន្តរាគមន៍ អាវុធហត្ថ រាជធានីភ្នំពេញ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយកម្លាំងអាវុធហត្ថបានឡើងលើដំបូលប្រឈមជាមួយបុរសបែកថ្នាំ ដែលមានកាន់ដែកទីបជ្រុងវែង តបតសមត្ថកិច្ច  និងលោតពីលើដំបូលផ្ទះ បណ្តាលឲ្យមានរបួស ត្រូវអាវុធហត្ថរាជធានីជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហៅពេទ្យរ៉ុស្ស៊ីផងដែរ។

#

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!