ព្រឹតិ្តការណ៍ថ្មីៗ

នេះសំណាងហើយ! ចេះទៅបុកដើមឈើ ចុះបើ….!

2 ខែ មុន 91 តូ សុផល

ខេត្តតាកែវ៖ នេះគឺជាការធ្វេសប្រហែសមួយ របស់អ្នកបើកបរ តែងតែយកអាយុជីវិតខ្លួនឯង ហើយនឹងអ្នកដទៃមកប្រលែងលេង តាមដងផ្លូវ តែមួយប៉ព្រិចភ្នែក អាចឆក់យកជីវិតមនុស្សដែលធ្វើដំណើរតាមផ្លូវ ដោយខ្លួនពុំបានដឹងអីសោះ ដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយត្ន័។

ជាក់ស្តែង បុរសម្នាក់នេះ បានបើករថយន្តម៉ាកសាំយ៉ុង ដឹកស្ករស ហើយដឹងថាខ្លួនឯង ងងុយដេកហើយ មិនរកកន្លែងឈប់សម្រាក ដើម្បីអោយ បាត់ងងុយនោះទេ ប្រឹងបើកបន្តទៅមុខ រហូត ដល់ងោករ៉េចង្កូត ទៅបុកដើមឈើ បណ្តាលឲ្យរងការខូចខាត រថយន្តខ្ទេចមួយកំណាត់មុខ តែសំណាងល្អ ពុំបានបង្ករ ឲ្យអ្នកណាម្នាក់បាត់បង់ជីវិត នឹងរងរបួសឡើយ។ហេតុការនេះបានកើតឡើង កាលពីវាលាម៉ោង១១នឹង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០០ .១០១ នៅក្នុងភូមិកំពុងជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖នៅមុនពេលកើតហេតុ គេបានឃើញរថយន្តសាំយ៉ុង ពណ៍ស មួយគ្រឿង បានធ្វើដំណើរ មកពីទិសខាងជើង ទៅ ត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុ បានរ៉េចង្កូត ទៅខាងស្តាំ បុកដើមឈើ រួចធ្លាក់ចុះថ្នល់តែម្តង។បើតាមសមត្ថកិច្ចដែលបានចុះទៅដល់ បានប្រាប់ឲ្យដឹងថា៖អ្នកបើកបរ រថយន្តបង្ករនេះឈ្មោះឈូក ដា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិចំបក់ទឹម ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ មូលហេតុអ្នកបើកបរ ងងុយដេក។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះមកធ្វើការវាស់វែង ហើយដោយឃើញថាករណីនេះបង្ករឡើងដោយខ្លួនឯង ហើយមិនមានបណ្តាលឲ្យអ្នកដ៌ទៃរងរបួស សមត្ថកិច្ចក៌បានឲ្យម្ចាស់រថយន្ត យករថយន្តផ្សេងមកអូស យកទៅជួសជុល។ ដោយ ៖ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!