ព្រឹតិ្តការណ៍ថ្មីៗ

ទាញផ្គាក់ដេញកាប់អ្នកមានគុណ ព្រោះខឹងមិនពិសារសាច់គោ

4 ខែ មុន 53 តូ សុផល

កំពង់ស្ពឺ​ ៖ ​ ប្ដីប្រពន្ធ​ពីនាក់​ប្ដឹងសមត្ថកិច្ចមូ​លដ្ឋានអធិការ​ដ្ឋា​ ននគរបាលស្រុកគងពិសី​ ឲ្យ​ជួយឃា​ត់ខ្លួ​នកូនប្រុសដែល​ បានយកដំបង​និងកាំបិតផ្គាក់ទាញដេញវាយ​ និងគំរាមសំ​លាប់ពួកគាត់​ដោយ​សា​រតែមិនទុកសាច់គោអោយលោកកូនហូប​ កា​លពី​ថ្ងៃអង្គារ៍ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលា​ម៉ោង១០.៣០នាទីព្រឹក។

កូនប្រុសមាសម្ដាយមាន​ ឈ្មោះ ស សំអូន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ​ចាប់ខ្យល់ដាក់ដប​ រស់នៅភូមិវាល ឃុំស្រង់ ស្រុកគងពិសី​ ដោយសា​រ​តែ​ខឹងឪពុកម្ដាយបានសាច់គោ​ហូបមិនទុកឲ្យខ្លួន​ហូ​បដែរ​ ទេីបធ្វើអោយបុរសជាកូនមាន​កំហឹង​ខឹងឪ​ពុកម្ដាយ​ ស្ទុះយកដុំថ្ម​ ដំបងឈើ​ ដេញគប់វាយ​ម្តាយឪពុកមិនឲ្យចូលផ្ទះព្រមទាំងយកកាំបិតផ្គាក់គំរាមសម្លាប់ឪពុកម្ដាយចោលទៀតផង។

តាមការបញ្ជាក់ពី​លោកវរសេនី​យ៍ឯក​ ឃឹម​ សុផា​ន់រ៉ា​ អធិ​ការ​នគរបាល​ស្រុក​គងពិសី​ក្រោយទទួ​ល​បណ្ដឹងប្ដីប្រពន្ធខាងលើ​ កំលាំង​នគរបាល​បានចុះទៅដល់ធ្វើការឃាត់ខ្លួនបុរសជាកូននាំមក​អធិការ​ដ្ឋាន​នគរបាល​ស្រុក​គងពិសី​ ធ្វើ​ការ​សាក​សួរ​ ជន​សង្ស័យ​បានឆ្លើយសារភាពរៀបរាប់​ និង​ទទួលស្គាល់ការពិត​ ថាខ្លួនបានប្រព្រឹត្ដទង្វើដូចពាក្យបណ្ដឹ​ងឪពុកម្ដាយអញ្ចឹងមែន​ ដោយសារ​មា​នបទ​ល្មើស​ និងសំណូមពរខាងឪពុកម្ដាយឲ្យ​ស​ម​ត្ថកិ​ច្ច​ចាត់ការតាមនិតិវិធី​ច្បាប់​ បច្ចុប្បន្នសមត្ថ​កិ​ច្ច​នគរបាល​ស្រុក​គងពិសី​ បានបញ្ជូនជនសង្ស័​យ​ទៅ​កា​រិយាល័យជំនាញខេត្ដ​ ដើម្បី​កសាងសំណុំរឿង​ ចាត់ការតាមនិតិវិធី​បន្ដ៕
​ “​ ធ្វើបុណ្យ​ទាន់​ខែ​ភ្លឺ​ ព្រះរស់គឺម៉ែឪ​ ”

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ