ព្រឹតិ្តការណ៍ថ្មីៗ

ឈុន សុភមង្គល​ បានតំណែងជា មេគយខេត្ដឧត្ដរមានជ័យ ឈ្មួញ សប្បាយចិត្ត ក្នុងការនាំធ្យូងឆ្លងដែន តាមច្រកទ្វាអន្តរជាតិអូរស្មាច់លក់នៅស្រុកថៃ

2 ខែ មុន 75 តូ សុផល

ខេត្តឧត្ដរមានជ័យ៖  នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៩មានសេចក្ដីរាយការណ៍ពីសង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្ដរមានជ័យមកថា៖ ចាប់តាំងពីលោកឈុន សុភមង្គល​ ប្រកាស់ចូលកាន់តំណែងជាប្រធានសាខាគយនិងរដ្ឋាករ ខេត្តឧត្ដរមានជ័យ និងការផ្លាស់ប្ដូរប្រធានស្នាក់ការសាខាគយនិងរដ្ឋាករច្រកទ្វាអន្តរជាតិអូស្មាច់ រួចមក។

ល្បីថាឈ្មួញនាំធ្យូងខុសច្បាប់ជិត20នាក់ បានធ្វើសកម្មភាពដឹកជញ្ជូនធ្យូងឆ្លងដែនទៅលក់នៅក្នុងទឹកដីថៃរាប់សិបតោនក្នុងមួយថ្ងៃៗគគ្រឹកគគ្រេងយ៉ាងអណាធិបតេយ្យ។

ដោយមានការសង្ស័យថាមានករណីត្រូវរ៉ូវគ្នា រៀងឈ្មួញធ្យូង និងប្រធានសាខាគយនិងរដ្ឋាករខេត្តឧត្ដរមានជ័យនិងប្រធានស្នាក់ការគយនិងរដ្ឋាករច្រកអន្តរជាតិអូរស្មាច់ ហើយមើលទៅបានជាក្រុមឈ្មួញធ្វើអាជីវកម្មនាំធ្យូងអត់ច្បាប់ចូលទៅប្រទេសថៃរាប់សិបតោនក្នុងមួយថ្ងៃឆ្លងកាត់ខាងមុខស្នាក់ការគយយ៉ាងរំភើយបែបនេះ។

ប្រភពបានបង្ហើបអោយដឹងថាជារាងរាល់ថ្ងៃមានរថយន្ដ និងគោយន្ដកន្រ្ដៃរាប់សិបគ្រឿង បានដឹកជញ្ជូនធ្យូងរាប់សិបតោនមកដាក់នៅតាមបន្ទាត់ព្រំដែនក្បែច្រកទ្វាអន្តរជាតិអូស្មាច់និងដឹកជញ្ជូនដូចកណ្ដៀរ តាមរថយន្ដកាមរីឆ្លងដែនចូលទៅក្នុងទឹកដីថៃរាងរាល់ថ្ងៃមិនដែលអាក់ខាន​ ប្រភពបន្តរថាសុទ្ធតែបានត្រូវរ៉ូវគ្នាជាមួយស្ថាបន័ពាក់ពន្ធ័ដែលប្រចាំការនៅច្រកទ្វាអន្តរជាតិអូរស្មាច់រួចរាល់អស់ទើបដំណើរការបាន ជាពិសេសមន្រ្ដីគយ បើមិនមានការទំនាក់​ ទំនងទុកជាមុនទេ ជាមិនអាចនាំធ្យូងឆ្លងដែនបានឡើយ។

លោក​ឈុន​ សុភមង្គល​ ប្រធានសាខា គយនិងរដ្ឋាករ ខេត្តឧត្ដរមានជ័យ​ ដែលបាសន្យានៅខាងមុខថ្នាក់ដឹកនាំនិងគ្រប់ស្ថាបន័និងមន្ទីជំវិញខេត្តថា៖ និងគោរពតាម បាវចនាពីនិងអភិក្រម5របស់សម្ដេចតេជោ​ ។

តើហេតុអីមានបទល្មើសដែលប្រមុខរាជរដ្ឋាភិបាល និងក្រសួងបំរាមនិងហាមឃាត់បែជាក្រុមឈ្មូញនាំឆ្លងដែនគគ្រឹកគរគ្រេងយ៉ាងអនាធិបតេយ្ត បែជាលោកឈុន សុភមង្គល​ សំងំធ្វើដូចជាត្រចៀកថ្លង់ភ្នែកខ្វាក់បែបនេះទៅវិញ។

ជុំវិញករណីខាងលើ ក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺពីលោក ឈុន​ សុភមង្គល​ បានទេ៕ដោយ៖   ប៉ែន​ នួន

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!