ព្រឹតិ្តការណ៍ថ្មីៗ

មនុស្ស៨នាក់ សង្ស័យពុលពងទា រត់ទៅពេទ្យ សឹងតែមិនទាន់

5 ខែ មុន 34 តូ សុផល

ខេត្តតាកែវ ៖ មនុស្សចំនួន៨នាក់ មានចាស់ មានក្មេង សង្ស័យតែពុលពងទា ព្រោះ ក្រោយពេលដែលយកពងទានោះទៅចៀនធ្វើម្ហូបហូបបណ្តាលឲ្យពុល រត់ចូលពេទ្យសឹងមិនទាន់ទាំងព្រឹក។

ចំពោះករណីពុលចំណីអាហារ ដោយសង្ស័យថាបណ្តាលមកពីហូបពងទានេះ កើតឡើងនៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៩ ម៉ោង៨និង០០នាទី នៅភូមិត្រពាំងទឹក ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ លើគ្រួសារមួយដែលមានសមាជិកចំនួន០៨នាក់មាន៖
១ ឈ្មោះ ប៊ិន ស្រីអូន ភេទ ស្រីអាយុ៣២ឆ្នាំ

២ ឈ្មោះ ផាន់ វុទ្ធី ភេទ ប្រុស អាយុ ៣២ឆ្នាំ

៣ ឈ្មោះ ប៊ិន សុជា ភេទ ប្រុស អាយុ ៤២ឆ្នាំ

៤ ឈ្មោះ ពេជ្រ យ៉ា ភេទ ស្រី អាយុ ៦៦ឆ្នាំ

៥ ឈ្មោះ លឹម ចាន់ថាវី ភេទ ស្រី អាយុ ១០ឆ្នាំ

៦ ឈ្មោះ លឹម ចាន់រស្មី ភេទ ស្រី អាយុ ០៨ឆ្នាំ

៧ ឈ្មោះ រិន មករា ភេទ ប្រុស អាយុ ០៣ឆ្នាំ

៨ ឈ្មោះ ហ៊ន ចិន្ដា ភេទ ស្រី អាយុ ០៣ឆ្នាំ។

តាមការបញ្ចាក់ពីជនរងគ្រោះបានប្រាប់ថា ពងទាដែលពួកគាត់ហូបនេះ បានទិញកាលពីថ្ងៃអាទិត្យទី១៦ ខែមិថុនា ឆ្នាំ២០១៩ ចំនួន០៧គ្រាប់ពីផ្សាអង្គរកា ហើយបានយកទៅចៀនហូបអស់ចំនួន៤គ្រាប់ភ្លាមៗតែពេលនោះមិនបានកើតអ្វីទេ ទើបតែនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានចៀនពងទាហូបចំនួន០៣គ្រាប់បង្ហើយ ក៏មានហេតុការណ៍នេះកើតឡើង ដោយមានសភាពទន់ដៃទន់ជើងល្ហិតល្ហៃអស់កម្លាំងនិងក្អួត ។

បច្ចុប្បន្នអ្នកជំងឺទាំង៨នាក់ដែលពុលចំណីខាងលើ ដែលសង្ស័យបណ្តាលមកពីពងទានេះ ត្រូវសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរដើម្បីជួយសង្គ្រោះរួចហើយ។

គួររលឹកថា កន្លងមកមន្ត្រីជំនាញកាំកុងត្រូលគួរតែយកចិត្តទុកដាក់ឲ្យកាន់តែខ្ពស់លើបញ្ហាចំណីអាហារដែលប្រជាពលរដ្ឋបរិភោគប្រចាំថ្ងៃ ដូចជាពងទានេះជាដើម ព្រោះពងទានេះលួចចូលតាមច្រករបៀងច្រើន។ ដោយ៖ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ