ព្រឹតិ្តការណ៍ថ្មីៗ

បើចិននៅតែព្រហើន មានតែអនុវត្តន៍ច្បាប់ កាត់ទម្លាក់ចោលអោយអស់

3 ខែ មុន 90 តូ សុផល

ភ្នំពេញ ៖ ស្លាកយុីហោហាងចិន នៅតែមានដាក់ ហៀរមកលើចិញ្ចើមផ្លូវសាធារណៈ នៅតាមដងផ្លូវចូលផ្សារព្រៃទាក្នុងភូមិសាស្ត្រម្ខាងម្នាក់បុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ និងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ទោះជាកន្លងមក ត្រូវបានអាជ្ញាធរខណ្ឌពោធិសែនជ័យ ដាក់កម្លាំងចុះកាត់ស្លាកទាំងនោះចេញ នៅសេសសល់ធ្វើការអប់រំ ម្ចាស់ទីតាំងឲ្យលើកចេញ ប៉ុន្តែ ហាក់ដូចជាមនស្តាប់ការណែនាំរបស់អាជ្ញាធរ ទើបនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងមានការឯកភាពពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ បន្តដឹកនាំកម្លាំង ចាត់វិធានការ ស្លាកយុីហោណាដែលម្ចាស់វឹងរុស ដើម្បីកាត់យកចេញ ។

លោក ប៉ាង លីដា បានឲ្យដឹងថា កន្លងមក អាជ្ញាធរ ចុះរៀបចំសណ្តាប់ធ្នាប់ ចំណុចខាងលើនេះ ម្តងជាពីរដងហើយ កាត់ស្លាកដែល ហាងចិនដាក់មកលើចិញ្ចើមផ្លូវសាធារណៈ នៅសេសសល់ ក៏បានធ្វើការអប់រំដល់ម្ចាស់តម្រូវឲ្យរុះរើដោយខ្លួនឯង ក៏ប៉ុន្តែមកដល់ពេលនេះ ហាងចិនទាំងនោះ មិនបានរុះរើស្លាករបស់ខ្លួនចេញពីចិញ្ចើមផ្លូវ មានហាងខ្លះ ធ្លាប់កាត់ម្តងហើយ មកលួចតម្លើងស្លាកថ្មីម្តងទៀត ទើបអាជ្ញាធរ បន្តចាត់វិធានការ ដាក់កម្លាអកាត់យកស្លាកយុីហោទាំងនោះចេញ និងត្រួតពិនិត្យមើល ហាងអាជីវកម្ម បោះពុម្ភ ផលិតស្លាកយុីហោ របស់ចិនមួយកន្លែង ដែលសាកសួរទៅ មិនមានច្បាប់អាជីវកម្ម ត្រូវបានអាជ្ញាធរសម្រេចឲ្យផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងអនុញាតិពេល៧ថ្ងៃ ដើម្បីឲ្យម្ចាស់ធ្វើច្បាប់អាជីវកម្មត្រឹមត្រូវ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ