ព្រឹតិ្តការណ៍ថ្មីៗ

ភ្លើងឆេះផ្ទះ បណ្ឌិត មាស នី ជាអ្នកវិភាគនយោបាយ និងសង្គម បែរជាមានមតិលើកឡើងថា….?

5 ខែ មុន 277 តូ សុផល

សេចក្តីបំភ្លឺៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបងមានកិត្តិយសជម្រាបសាធារណៈជនពិសេសអ្នកនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គ ម បានជ្រាបថា កាលពីរសៀលថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង១៦និង១០នាទីមានគ្រោះអគ្គិភ័យមួយបានកើតឡើងនៅចំណុចក្រុម ទី ១៨ ភូមិកម្មករ សង្កាតស្វាយប៉ោ ក្រុងបាត់ដំបង ដែល ករណីនេះបណ្តាលឲ្យលំនៅដ្ឋានរបស់ប្រជាព លរដ្ឋចំនួន០៤គ្រួសារត្រូវអគ្គិភ័យឆាបឆេះ ប៉ុន្តែមិនបានបណ្តាលឲុ្យមនុស្សណាម្នាក់រងរបួសដោយឧប្បត្តិហេតុនេះទេ។

នៅក្នុងគ្រោះអគ្គិភ័យនេះក៏មានលំនៅដ្ឋានមួយជារបស់លោក បណ្ឌិត មាស នី ជាអ្នកវិភាគនយោបាយ និងសង្គមត្រូវបានរងកាខូចខាតដោយគ្រោះអគ្គិភ័យនេះផង ដែរ។

ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង សូមចូលរួមសោកស្តាយចំពោះការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិដ៏ មហន្តរាយមួយនេះ។

ក្នុងករណីអគ្គិភ័យមួយនេះសមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើការស្រាវ ជ្រាវរកមូលហេតុពិត ប្រាដកដែលបណ្តាលឲ្យកើតអគ្គិភ័យនេះដោយយកចិត្តទុកដាក់បំផុត ។

ជាមួយនេះដែរមានការកត់សម្គាល់ឃេីញថាអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានលើក​ឡើងដោយមិនមានមូលដ្ឋានច្បាស់​ លាស់ពិតប្រាកដប្រើប្រាស់អារម្មណ៍ផ្ទាល់របស់ខ្លួន​វាយ​តម្លៃសន្និដ្ឋានចំពោះគ្រោះអគ្គិភ័យនេះថា កើតឡើងដោយមាន(គេលួចដុត)ទៅវិញជាហេតុបង្ករឲ្យមានការយល់ច្រឡំក្នុងមជ្ឈដ្ឋានទូទៅ។

​ ក្នុងនាមស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបដិសេធចោលទាំងស្រុងចំពោះព័ត៌មាន ដែលបានលើកឡើងក្នុងបណ្តាញសង្គមដោយគ្មានមូលដ្ឋានច្បាស់លាស់ពិតប្រាដកដូចខាងលើ និងសូមសាធារណៈជន ពិសេសអ្នកនិ​យមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាបនិង​សូមកុំមានការភ័ន្តច្រឡំ សូមអរគុណ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ