ព្រឹតិ្តការណ៍ថ្មីៗ

ដេកស្លាប់ លើសាឡុងក្នុងខុនដូជាន់ទី១២ នៅបុរីខាំកូស៊ីធី ខណ:កំពុងអង្គុយជុំគ្រួសារមើលទូរទស្សន៍

4 ខែ មុន 75 tnn_admin

ភ្នំពេញ ៖ បុរសជនជាតិសាំងហ្គាពួម្នាក់បានគាំងបេះដូងស្លាប់ នៅលើសាឡុងក្នុងខុនដូជាន់ទី ១២ នៅបុរីខាំកូស៊ីធីខណ:កំពុងអង្គុយជុំគ្រួសារមើលទូរទស្សន៍ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រសៀល  ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថិតក្នុងភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ចន នី អាយុ ៦៥ឆ្នាំ ជនជាតិសាំងហ្គាពួស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យថា នៅវេលាម៉ោង៩ព្រឹក ជនរងគ្រោះចង់ទៅផ្សារ ពេលមកដល់ចំណតឡានជនរងគ្រោះ មានអាការ:មិនស្រួលខ្លួន រួចគាត់បានទៅមន្ទីរព្យាបាលសម្ភពប្រសិទ្ធភាព តែដោយអាការ:បេះដូងធ្ងន់ លោកគ្រូពេទ្យក៏ប្រាប់ឲ្យទៅមន្ទីពេទ្យកាល់ម៉ែត្រ ផ្នែកបេះដូង។  ពេលទៅដល់មន្ទីពេទ្យកាល់ម៉ែតផ្នែកបេះដូង បន្ទាប់ពីគ្រូពេទ្យពិនិត្យរួចប្រាប់ថា ឲ្យអ្នកជំងឺសម្រាកចំនួន ៣ថ្ងៃ តែជនរងគ្រោះមិនព្រមដេកសម្រាកឡើយ ដោយនិយាយជាមួយគ្រូពេទ្យ និងសរសេរលិខិតសុំចេញពីពេទ្យត្រឡប់មកខុនដូវិញ។

យោងតាមសំដីបងថ្លៃប្រុសរបស់ជនរងគ្រោះឈ្មោះ ស៊ុក មករា អាយុជាង ២០ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោង២រសៀលថ្ងៃដដែល ពួកគេកំពុងអង្គុយជុំគ្នាបួននាក់ លើសាឡុងនៅបន្ទប់ខុនដូជាន់ទី១២ ក្នុងបុរីខាំកូស៊ីធី ខណ:កំពុងអង្គុយលើសាឡុងសុខៗ ប្អូនថ្លៃរបស់ខ្លួនដកស្រកាមាន់ចំនួន២ដង ស្លាប់នៅកន្លែង តែដោយក្រុមគ្រួសារមិនអស់ចិត្តក្រែងលោមិនទាន់ស្លាប់ ទើបដឹកតាមម៉ូតូកង់បីមកកាន់មន្ទីរព្យាបាលសម្ភពប្រសិទ្ធភាព ពេលមកដល់លោកគ្រូពេទ្យបានប្រាប់ថា ប្អូនថ្លៃរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។

បច្ចប្បន្នក្រោយពេលកើតហេតុ ក្រុមគ្រួសារ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យដល់មន្ទីរពេទ្យ រួចដឹកសពទៅតម្កល់នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់