ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង នៅក្រុងបាត់ដំបង

4 សប្តាហ៍ មុន 63 tnn_admin

បាត់ដំបង៖ នៅវេលាម៉ោង១៦និង១០នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យបានកើតមួយលើកនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖ករណីនេះផ្តើមចេញពីផ្ទះលោកយាយ សាំង ចាគន ភេទស្រី អាយុ៧០ឆ្នាំ និងផ្ទះចំនួន៣ខ្នងទៀតនៅក្បែរគ្នានោះ។

សមត្ថកិច្ចចំរុះរួមទាំងលោកងួន រតនៈ អភិបាលខេត្ត លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបងកំពុងជួយអន្តរាគមន៍យ៉ាងសកម្មដើម្បីពន្លត់អគ្គិភ័យ ដោយប្រើរថយន្តអគ្គិភ័យអស់ជាង១០រថយន្ត។

ជុំវិញករណីខាងលើនេះ TNN យើងខ្ញុំនឹងធ្វើការផ្សព្វផ្សាយលម្អិតនៅពេលក្រោយ៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!