ព្រឹតិ្តការណ៍ថ្មីៗ

ល្បីថា លោកសង្ឃ ចេះចាប់សរសៃ! បុរសម្នាក់ទៅព្យាបាល បែរជាស្លាប់ទៅវិញ?

4 ខែ មុន 263 tnn_admin

បាត់ដំបង៖បុរសរងម្នាក់មានជម្ងឺឈឺចង្កេះមើលមិនជាបានទៅពឹងលោកសង្ឃមួយអង្គគង់នៅវត្តចែក្តាជួយព្យាបាលតាមបែបបុរាណដោយការចាប់សរសៃនិងផឹកថ្នាំខ្មែរបែរជាស្លាប់បង្កអោយមានការភ្ញាក់ផ្អើលដល់ព្រះសង្សនិងសមត្ថកិច្ចខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ មៀច រិុ ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិព្រៃកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រីជេត វណ្ណនីបានបញ្ជាក់ថា៖កន្លងមកលោកសង្ឃមួយអង្គព្រះនាម ចាបស្រី សារីព្រះជន្មាយុ៣៤ វស្សា ដែលគង់នៅវត្តចែងក្តា ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ អះអាងថាខ្លួនចេះព្យាបាលជម្ងឺ គ្រប់មុខនិងមិនយកបច្ច័យពីអ្នកជម្ងឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះនិងក្រុមគ្រួសារបានទៅព្យាបាលដោយចាប់សរសៃ ស្រាប់ព្រះសង្ឃាថាជនរងគ្រោះខាងលើត្រូវខ្មោចចូលក៍កូនសិស្សចាប់និងដាំថ្នាំឫសឈើអោយផឹកលុះមកម៉ោង១២ ថ្ងៃ ខែ ឆ្នាំដដែល បុរសរូបនោះមានអាការៈថប់ដង្ហើម វិលមុខ មិនបានមួយម៉ោងផងក៍ស្លាប់បាត់បង់ជីវិតនៅក្នុងវត្តនោះតែម្តង។

បន្ទាប់ពីករណីនេះកើតឡើងកម្លាំងនគរជំនាញខេត្តបានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យបានអះអាងថាសពជនរងគ្រោះគឺស្លាប់ដោយជម្ងឺដាច់សរសៃខួរក្បាលប៉ុន្តែក្រុមគ្រួសារមិនអស់ចិត្តក៍បញ្ជូនជនរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យខេត្តបាត់ដំបង រីលទ្ធផលយ៉ាងណានោះក្រុមគ្រូពេទ្យនៅមិនទានសន្និដ្ឋានច្បាស់ការនៅឡើយ។

លោកស្នងការរងបានបន្តថាជុំវិញករណីនេះក្រុមគ្រូពេទ្យជំនាញនៃស្នងការដ្ឋានខេត្តបាត់ដំបងបានអះអាងថាករណីពុំមែនជាករណីឃាតកម្មទេពីព្រោះមិនមានស្លាកស្នាមគួរអោយគាត់សំគាល់ឡើយ៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ