ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិឡាវ និង គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ប្រមាណ១ម៉ឺនគ្រាប់ ត្រូវសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួន(វីដេអូ)

4 សប្តាហ៍ មុន 42 tnn_admin

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យ ករណី ជួញដូរគ្រឿងញៀន ដែលជនជាតិឡាវម្នាក់ និងគ្រឿងញៀនប្រមាណ១ម៉ឺនគ្រាប់ ត្រូវ កម្លាំងនគរបាល បង្រ្កាប។សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់ រួមនិងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីនគ្រាប់ ប្រមាណជា1ម៉ឺនគ្រាប់ ត្រូវកំលាំងនគរបាលប្រឆាំងបទ ល្មើសគ្រឿងនៃស្នងការដ្ឋាននគរបាកខេត្តស្ទឹងត្រែង ចាប់និងឃាត់ខ្លួនជនសង្ស័យម្នាក៉ និងរឹបអូស វត្ថុតាងគ្រឿងញៀន នៅចំនុច ស្ពានទី២ ភូមិ ខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្បែព្រំដែនឡាវ។

កំលាំងសមត្ថកិច្ចបង្រ្កាបករណីគ្រឿងញៀននេះបានធ្វើឡើង កាលពី វេលាព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០១៩។

ជនសង្ស័យ ឈ្មោះ ភូម្មា ដាំ ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិវ ឡាវ រស់នៅ ស្រុក សុកុមា ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ សមត្ថកិច្ចបានបន្ថែម ឲ្យដឹងទៀតថា បន្ទាប់ពីបានឃាត់ខ្លួន ជនសង្ស័យ រួមនឹងវត្ថុតាង ថ្នាំញៀន រួចមកកម្លាំងនគរបាលបាននាំខ្លួន ជនសង្ស័យ និងថ្នាំញៀន មកកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បីសាក់សួរនិងកសាងសុំនំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ត ទៅតាមច្បាប់៕ ដោយ៖ អ៊ុល គឹមលាង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!