ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់មនុស្សប្រុសស្រី ២៣នាក់ ថ្នាំញៀន ១៥០កញ្ចប់

5 ខែ មុន 77 tnn_admin

ភ្នំពេញ  ៖ តំបន់គ្រឿងញៀនក្បែរផ្លូវរថភ្លើង  នៅតែល្បីមិនដាច់ ដែលជាទីផ្សារជួញដូរគ្រឿងញៀនដ៏ធំដុះស្លែមួយទៀត បន្ទាប់ពីបឹងឈូកមុខពេទ្យលោកសង្ឃ គឺនៅផ្លូវរថភ្លើង (តំបន់មិនរៀបរយ អតីតដីបឹងកក់ ) ព្រោះឃើញសមត្ថកិច្ចគ្រប់ផ្នែកចុះបង្ក្រាបញឹកញាប់ណាស់  ប៉ុន្តែនៅតែមានអ្នកមកឈរលក់ពេញផ្លូវ លក់ទាំងយប់ទាំងថ្ងៃ បង្រ្កាបមិនចេះអស់ មិនចេះចប់ ឈរចែកចាយថ្នាំញៀន ដូចគេលក់ត្រីនៅផ្សារ ធ្វើឲ្យមហាជនសាទរចំពោះលើវិធានការទុកបង្ក្រាបមិនចេះអស់ របស់កម្លាំងនគរបាលខណ្ឌដូនពេញ ។

ជាក់ស្ដែង  នៅយប់ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា  ឆ្នាំ២០១៩  វេលាម៉ោង១៩:៣០នាទី  មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់ ដែលកំពុងធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានកម្លាំងប៉ុស្តិ៍ស្រះចក  សហការជាមួយកម្លាំងខណ្ឌ ធ្វើការឃាត់ខ្លួនបានម្នាក់ ឈ្មោះ លី ផាន់និត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ដកហូតបានរួម មាន ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១០កញ្ចប់ (១កញ្ចប់ធំ និង៩កញ្ចប់តូច) បំពង់ជ័រ(ទុយោ) ពណ៌លឿង និងឧបករណ៍ សម្រាក់ប្រើប្រាស់  ឬជក់ថ្នាំញៀនមួយចំនួនទៀតផងដែរ រួចបញ្ជូនទៅធ្វើការសាកសួរបន្ត  ដើម្បីបន្តការស្រាវជ្រាវរកបក្ខពួកបន្ថែមឬយ៉ាងណា រួចទើបកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។

លុះថ្ងៃចន្ទ ទី១៧  ខែមិថុនា  ឆ្នាំ២០១៩ ស្រាប់តែជនសង្ស័យ ៤នាក់ទៀត  រួមទាំងថ្នាំញៀន  ប្រភេទ ក្រាម ស ថ្លា ចំនួន ១៤០កញ្ចប់តូច  ត្រូវបាន សមត្ថកិច្ច សមត្ថកិច្ច ការិយាល័យកណ្ដាលប្រឆាំងគ្រឿងញៀន  បើក ប្រតិបត្តិការណ៍ ចុះ បង្ក្រាប  នៅចំណុចសំណង់មិនរៀបរយ  ក្រុមទី២៦  ភូមិទី២  សង្កាត់ ស្រះចក  ខណ្ឌ ដូនពេញ  ហើយថែមទាំងធ្វើការឃាត់ខ្លួនក្មេងស្ទាវដែល ពពាក់ ពពូនគ្នា  បណ្តោយផ្លូវរថភ្លើងខាងលើនោះ បានចំនួន១៨នាក់ទៀត ក្នុងនោះមានស្រី១នាក់ ដោយមាន លក្ខណៈ សង្ស័យ  និងដកហូត ម៉ូតូចំនួន១៤គ្រឿង  ដើម្បី នាំយក ទៅ ធ្វើ តេស្ត ទឹកនោម  ពិនិត្យ រកមើលសារធាតុញៀន ។ បើសិនជាពិនិត្យមិនឃើញជាប់ គ្រឿងញៀន ទេ សមត្ថកិច្ចអោយទាក់ទង អាណាព្យាបាល ឬសាច់ញៀន  មកធានាយកត្រលប់ទៅផ្ទះវិញបាន។

មន្ត្រីនគរបាលការិយាល័យកណ្តាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា  ប្រតិបត្តិការបង្ក្រាប ទីតាំងគ្រឿងញៀន ដ៏ស្មុគស្មាញនេះ ធ្វើឡើងដោយមាន ការដឹកនាំ ដោយ លោក រ៉ឹម ម៉ិច នាយរងការិយាល័យកណ្តាលប្រឆាំងគ្រឿងញៀន លោក  ស៊ិន វណ្ណ នាយរងការិយាល័យកណ្តាលប្រឆាំងគ្រឿងញៀន  និងដោយមានការអនុញ្ញាតពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។

បន្ទាប់ពីតំបន់បឹងឈូក ទីផ្សារគ្រឿងញៀនមិនចេះរីងស្ងួតដូចផ្សារត្រីទាំងយប់ទាំងថ្ងៃនោះ គឺនៅចំណុចផ្លូវរថភ្លើង (តំបន់មិនរៀបរយអតីតដីបឹងកក់ ) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក  តែងចុះធ្វើការពួនស្ទាក់នៅជិតច្រកចេញចូល និងជិតទីតាំងជួញដូរគ្រឿងញៀន ដើម្បី ចាំមើលអ្នកណាចូលទៅទិញថ្នាំញៀន រួចចេញមកវិញ គឺត្រូវកម្លាំងឃាត់សួរនាំ បើសង្ស័យឆែកឆេរតែម្ដង ប៉ុន្តែរាល់ពេលឃាត់ខ្លួនគឺបានតែជនសង្ស័យមានគ្រឿងញៀន ១កញ្ចប់តូច ឬ៤-៥កញ្ចប់តូចប៉ុណ្ណោះ រួចបញ្ចូនទៅកសាងសំណុំរឿង មិនដែលឃាត់បានមេក្លោងណា  ឬលើសពីនោះទេ ដែលធ្វើពលរដ្ឋជាច្រើនធ្វើដំណើរ ឆ្លងកាត់ ផ្លូវR6 ក្បែរនោះ ដែលធ្លាប់តែ រិះគន់ ចំៗ ថា  ឃើញអ្នកឈរលក់ថ្នាំ ដូចផ្សារត្រីទាំងយប់ទាំងថ្ងៃនោះ  តែពេលចុះបង្ក្រាប ឃេីញធ្វើលំៗអោយតែល្អមើលប៉ុណ្ណោះ តែពេលសមត្ថកិច្ចចេញទៅវិញអស់ មកឈរចាំលក់ថ្នាំប្រសេចប្រសាច នៅអមសងខាងផ្លូវ រថភ្លើងនោះដដែល  ពេលនេះឈប់រិះគន់ហើយ បែរជា សម្តែង ការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ សុវតិ្ថភាព  នៅពេលធ្វើ ខ្លាចតែ មានមនុស្សបាត់ភាពម្ចាស់ការលើខ្លួនឯង ចេញមកពីតំបន់នោះ  រត់ចូលឡាន រត់ចូលម៉ូតូរបស់ពួកគាត់ទៅវិញទេ  ។

បច្ចប្បន្ន ក្រោយពេលចុះបង្ក្រាប ជនសង្ស័យទាំង៤នាក់   រួមទាំងវត្ថុតាង ត្រូវបាន កម្លាំងការិយាល័យ កណ្តាល ប្រឆាំង គ្រឿងញៀន  ធ្វើការឃាត់ខ្លួននាំយកទៅធ្វើការ សាកសួរនាំនៅ ការិយាល័យ កណ្តាល ប្រឆាំង បទល្មើស  ដើម្បី កសាងសំណុំរឿងបន្ត  រួមទាំងយុវជនប្រុសស្រូចំនួន១៨នាក់ទៀត  នាំយកទៅ ធ្វើ តេស្តទឹកនោម  ពិនិត្យ រកមើលសារធាតុញៀន បើរកឃើញជាប់សារធាតុញៀន  ត្រូវចាត់ការទៅ តាម នីតិវិធីច្បាប់ ជាបន្ត ទៀត បើសិនជាពិនិត្យរកមិនឃើញជាប់ គ្រឿងញៀន ទេ សមត្ថកិច្ចអោយត្រលប់ទៅផ្ទះវិញបាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ