ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនប្រុសស្រី៣នាក់ ករណី ប្រើប្រាស់គ្រឿងញៀន

2 ខែ មុន 123 tnn_admin

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួនប្រុសស្រី៣នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន។កាលពីម៉ោង១០ព្រឹកថ្ងៃទី១៨មិថុនា២០១៩ នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យទី១ ឈ្មោះ ហ៊ួត ម៉ៅ អាយុ ១៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិ សែនសុខ
២សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ទី២ ឈ្មោះ គឹម សារ៉ាក់ អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់ នៅភូមិ សែនសុខ៧
សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ទី៣ ឈ្មះ ផាក់ ស្រ៊ន ភេទស្រី អាយុ ៣៨ ឆ្នាំ ភូមិសែនសុខ១សង្កាត់ឃ្មួញខណ្ឌសែនសុខ។

តាមសមត្ថកិច្ចបានឲ្យដឹងថាមុនឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់ពីមានកិច្ចសហការណ៍ល្អជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ ជុំវិញសភាពការណ៍ សន្តិសុខថាមានក្មេងទំនើងមួយក្រុមកុំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន ទើបកម្លាំងនគរបាលប៉ុស្តិ៍ សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ ចុះទៅក្របួចបាន ទាំង០៣នាក់ខាងលើនិងដកហូតបានឧបករណ៍សេពគ្រឿងញៀនមួយចំនួន។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ រួមជាមួយវត្ថុតាងឧបករណ៍សំរាប់ប្រើប្រាស់ គ្រឿងញៀន សមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ បន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!