ព្រឹតិ្តការណ៍ថ្មីៗ

តើវាជាអំពើរឆបោក ឬជារឿងលេងសើច ពីធនាគារ ABA?

1 ខែ មុន 171 tnn_admin

ភ្នំពេញ៖ អតិថិជន និងបងប្អូនអ្នកគាំទ្រធនាគារ ABA ជាទីគោរព…..! កាលពីសប្តាហ៍មុន យើងខ្ញុំបានឃើញសារក្នុង Facebook មួយបង្ហោះដោយឈ្មោះ Deetorn Tep ដែលអះអាងថា គាត់ទទួលបានប្រាក់ផ្ញើ ចូលក្នុងគណនីធនាគាររបស់គាត់ចំនួនពីរដង ដោយមិនមានប្រភពច្បាស់លាស់។ បន្ទាប់ពីទទួលបានសារជូនដំណឹងនៅលើ ABA Mobile របស់គាត់ពីការទទួលបានប្រាក់ផ្ទេរចូលគណនី គាត់មិនបានសាកសួរសាច់ញាតិ ឬទាក់ទងមកធនាគារដើម្បីធ្វើការសួរបញ្ជាក់នោះឡើយ។ ផ្ទុយមកវិញ គាត់បានផុស្ត៍នៅលើហ្វេសបុកជាមួយនឹងរូបភាពសមតុល្យសាច់ប្រាក់នៅលើ ABA Mobile របស់គាត់ (ដូចបង្ហាញនៅក្នុងរូបភាពខាងក្រោម) ដោយចោទជាសួរអ្នកប្រើ Facebook ថា តើវាជាអំពើរឆបោក ឬជារឿងលេងសើចពីធនាគារ ABA?

បន្ទាប់ពីបានឃើញផុស្ត៍ ក្រុមការងាររបស់យើងបានចាប់ផ្តើមធ្វើការសើបអង្កេត។ ដោយពិនិត្យមើលឯកសារដើមរបស់ប្រតិបត្តិការតម្កល់ប្រាក់ទាំងពីរ យើងរកឃើញថាប្រតិបត្តិការទាំងពីរគឺត្រឹមត្រូវ 100% (បុគ្គលិកយើងមិនបានធ្វើឲ្យមានកំហុសអ្វីឡើយ)។ ក្រុមការងាររបស់យើងក៏បានទាក់ទងទៅកាន់អ្នកដាក់តម្កល់សាច់ប្រាក់ និងម្ចាស់គណនីដើម្បីធ្វើការបញ្ជាក់បន្ថែមផងដែរ ហើយពួកគេទាំងពីរបានអះអាងថា ទឹកប្រាក់ដែលពួកគេបានធ្វើការតម្កល់នៅសាខារបស់ធនាគារ ABA គឺពិតជាត្រឹមត្រូវ។

បន្ធាប់មក យើងបានអញ្ជើញម្ចាស់គណនី Facebook មកជួបប្រជុំ ដើម្បីបង្ហាញពីលទ្ធផលនៃការរកឃើញរបស់យើង។ Deetorn Tep មិនបានបង្ហាញខ្លួននោះទេ ប៉ុន្តែអាណាព្យាបាលរបស់នាងបានមកជំនួស។

អំឡុងពេលនៃការជួបប្រជុំ យើងបានរកឃើញថា Deetorn Tep បានប្រើប្រាស់គណនីសន្សំធនាគារ ABA និង ABA Mobile ក្រោមឈ្មោះរបស់ឪពុកនាង។ ឪពុករបស់នាងបានបើកគណនីសន្សំមួយជាមួយធនាគារ ABA រួចបានប្រគល់គណនីនោះទៅឲ្យកូនស្រីរបស់គាត់សម្រាប់ប្រើប្រាស់។ យើងក៏រកឃើញផងដែរថា ឈ្មោះឪពុករបស់គាត់ក៏ត្រូវបានចុះឈ្មោះជាមួយគណនីចរន្តរួមមួយជាមួយនឹងមនុស្ស 4នាក់ ផ្សេងទៀត នៅកន្លែងការងាររបស់គាត់។ ដោយសារតែឈ្មោះរបស់ឪពុកនាងត្រូវបានភ្ជាប់ជាមួយគណនីចរន្តរួមនោះហើយ ទើប Deetorn Tep អាចមើលឃើញសមតុល្យប្រាក់របស់គណនីទាំងពីរនៅលើ ABA Mobile របស់នាង។ ដោយហេតុនេះហើយ នៅពេលដែលមានប្រាក់ផ្ញើចូលគណនីចរន្តរួមនោះ Deetorn Tep ក៏បានទទួលសារអំពីរសមតុល្យប្រាក់នោះ។ ក្នុងនាមជាសមាជិកម្នាក់ក្នុងចំណោមម្ចាស់គណនីចរន្តរួម Deetorn Tep អាចមើលឃើញសមតុល្យនៅក្នុងគណនី ប៉ុន្តែមិនអាចប្រើប្រាស់សាច់ប្រាក់នោះបានទេ។ ហេតុដូច្នេះហើយ បានជាធ្វើឲ្យនាងគិតថា វាគឺជាការបោកប្រាស់ ឬជារឿងកំប្លែង ឬជាកំហុសរបស់បុគ្គលិកធនាគារ។

នៅពេលប្រជុំ អាណាព្យាបាលរបស់នាងបានទទួលស្គាល់ថា វាជាកំហុសរបស់កូនស្រីគាត់ ដែលផុស្ត៍នៅលើហ្វេសបុកដោយគ្មានការសាកសួរព័ត៌មានពីពួកគាត់ ឬពីធនាគារ។ នៅថ្ងៃបន្ធាប់ Deetorn Tep ក៏ព្រមទទួលនូវកំហុសរបស់នាង ហើយបានផុស្ត៍សុំទោសធនាគារនៅលើហ្វេសបុករបស់នាង៖

“ខ្ញុំបានរាយការណ៍បញ្ហានេះទៅកាន់ធនាគារ ហើយវាគឺជាការយល់ខុសរបស់ខ្ញុំ។ ទឹកប្រាក់នេះការពិតជាកម្មសិទ្ធិរបស់សមាជិកនៅក្នុងគ្រួសាររបស់នាងខ្ញុំ ហើយនាងខ្ញុំមិនបានដឹងអំពីរឿងនេះ ហេតុដូច្នេះហើយទើបនាងខ្ញុំមានការភ្ញាក់ផ្អើល នូវពេលបានឃើញសារពីការទទួលសាច់ប្រាក់ ហើយឈានដល់ការសន្និដ្ឋានខុស។ នាងខ្ញុំមិនមានចេតនាបង្កហានិភ័យដល់នរណាម្នាក់ឡើយ។ ជាថ្មីម្តងទៀត នាងខ្ញុំសូមបញ្ជាក់ដល់អ្នកគ្រប់គ្នា ដែលបានឃើញផុស្ត៍របស់ខ្ញុំពីមុនថា ប្រព័ន្ធរបស់ធនាគារមិនមានបញ្ហា និងធនាគារមិនបានរៀបចំការឆបោកដូចដែលនាងខ្ញុំសរសេរនៅក្នុងផុស្ត៍មុនឡើយ។
នាងខ្ញុំសូមអភ័យទោសចំពោះការផុស្ត៍ផ្សព្វផ្សាយអំពីអ្វី ដែលនាងខ្ញុំមិនបានយល់ច្បាស់។ ហើយនាងខ្ញុំនឹងទទួលខុសទាំងអស់ ចំពោះសកម្មភាពរបស់នាងខ្ញុំ ដើម្បីចៀសវាងរាល់បញ្ហានាពេលខាងមុខ។”

ពាក់ព័ន្ធនឹងករណីនេះ យើងខ្ញុំសូមរំលឹកដល់អតិថិជនទាំងអស់ សូមទាក់ទងមកធនាគារជាមុន មុននឹងធ្វើការសម្រេចចិត្តផុស្ត៍អ្វីមួយនៅលើអនឡាញ។ នៅធនាគារ ABA យើងមានក្រុមការងារ ដែលតែងតែរងចាំជួយដោះស្រាយរាល់បញ្ហាជូនដល់អតិថិជន ដែលប្រើប្រាស់សេវាធនាគាររបស់យើង។ ប្រភព៖ ABA Bank

សូមអរគុណ!

Dear ABA customers and fans,

Last week, we came across a Facebook post from the user Deetorn Tep who claimed she had received two fund deposits into her ABA account “from nowhere”. After receiving notification in ABA Mobile, she neither checked it with her relatives she was keeping the account with, nor with the Bank. Instead, she published a post on Facebook with the screenshot of the account balance (see Picture below) inquiring the audience if it was a scam or a joke from ABA.

After we saw the post, our respective team started the investigation. Having found the original documents for these two deposit transactions, we realized the transactions were 100% correct (no mistake from our staff). The team also contacted the depositor and the main account holder for clarification, and they both confirmed that the money had been deposited through one of ABA branches correctly.

After that, we invited the Facebook user for a meeting to present the findings. Deetorn Tep didn’t show up, but her parents did.

During the meeting, it was found out that Deetorn Tep was using ABA Savings Account and ABA Mobile under her father’s name. He opened a single Savings Account and provided it to his daughter to use. We also found that her father’s name was registered in his work place’s joint ABA Current Account with other 4 people. Because her father’s name is linked to both bank accounts, Deetorn Tep could view the balances of both accounts in ABA Mobile. Therefore, when there were fund deposits into the joint Current Account, Deetorn Tep got notification about the deposited funds. Having access as just one of the members of the joint account, Deetorn Tep could not access the funds but view the account balance only. That made her think it was a scam or a joke or a mistake from the Bank staff.

On the meeting, her parents accepted that it was their daughter’s fault to post it on Facebook without seeking clarification from them or the Bank. On the next day, Deetorn Tep also fully accepted her fault and posted the apology on her Facebook page (see Picture below).

In connection with this case, we again urge all our valued customers to get in touch with the Bank first before posting anything related to ABA accounts online. We at ABA have a proper complaint resolution team in place, and we are always ready to provide help and assistance for your convenient banking with us. Thank you.

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!