ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម យន្ត មីន ចុះពិនិត្យរោងចក្របំលែងកាកសំណល់ផេះធ្យូងថ្ម នៅស្រុកស្ទឹងហាវ 

4 សប្តាហ៍ មុន 28 tnn_admin

ខេត្តេព្រះសីហនុ៖ ព្រឹកថ្ងៃទីចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីមានមន្ទីបរិស្ថាន មន្ទីរឧស្សាហកម្ម និងសិប្បកម្ម អភិបាលស្រុកស្ទឹងហាវ ចុះពិនិត្យទីតាំងរោងចក្របំលែងកាក សំណល់ផេះធ្យូងថ្ម ស៊ីម៉ាវ ស្ថិតនៅក្រុម៤ ភូមិ២ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ថ្មីៗនេះមានប្រជាពលរដ្ឋចំនួន ៤២គ្រួសារ រស់នៅតំបន់ជុំវិញរោងចក្របំលែងកាកសំណល់ផេះធ្យូងថ្ម (ស៊ីម៉ាវ) ដែលប្រមូលផេះចេញពីរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្ម យកមកសម្ងួត ដើម្បីផ្គត់ផ្គង់ទៅឱ្យរោងចក្រក្រឡុកស៊ីម៉ង់ ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញរោងចក្រ ។

ឯកឧត្តម យន្ត មីន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ៤២ គ្រួសារ រស់ នៅជុំវិញរោងចក្រសម្ងួតកាកសំណល់ធ្យូងថ្ម ស្នើរសុំឲ្យរដ្ឋបាលខេត្ត ស្រុក ជួយអំពីបរិស្ថាន (ផេះ) ដែលពួកគាត់ពិបាករស់នៅ ។ ព្រឹកនេះមានអភិបាលខេត្ត អភិបាលស្រុក មន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ឃុំ ភូមិ ដើម្បីចុះមកពិនិត្យសកម្មភាពជាក់ស្តែងនៅរោងចក្រផលិតកាកសំណល់ផេះពីរោងចក្រធ្យូងថ្ម ជាវត្ថុធាតុដើម ។

ឯកឧត្តមបានបន្តថា រោងចក្រនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង ក៏ប៉ុន្តែបច្ចុប្បន្នវាមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្ករផលប៉ះពាល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋ ការចុះពិនិត្យរបស់ក្រុមការងារពិនិត្យឃើញថា រោងចក្រមិនបង្កផលប៉ះពាល់អាក្រក់ពេកនោះទេ ព្រោះផេះនេះយកចេញមកពីរោងចក្រអគ្គិសនីធ្យូងថ្ម ដើម្បីកែឆ្នៃជាប្រយោជន៍ យកទៅផ្គត់ផ្គង់ឱ្យរោងចក្រក្រឡុកបេតុង ។ ដំណោះស្រាយយើងបានឯកភាពឱ្យរោងចក្រនេះកែលម្អលក្ខណ:បច្ចេកទេស ធ្វើយ៉ាងណាកុំឱ្យមានផេះហុយមកលើផ្ទះបងប្អូនប្រជាពលរដ្ឋបន្តទៀត កាត់បន្ថយផលប៉ះពាល់ និងបំបាត់ផលប៉ះពាល់ដោយទុករយ:ពេល ២ ឬ ៣ខែបន្តទៀត ប្រសិនរោងចក្រមិនអាចអនុវត្តតាមការណែនាំរបស់ក្រុមការងារទេ នឹងត្រូវបញ្ឈប់ដំណើរការ ឬក្រុមហ៊ុនរកទីតាំងថ្មី ដែលនៅឆ្ងាយពីប្រជាពលរដ្ឋ ។ ប្រសិនបើគាត់កែលម្អបានល្អ យើងនឹងឱ្យគាត់បន្តអាជីវកម្ម ។ ព្រោះដំណោះស្រាយ គឺយើងធ្វើដើម្បីឈ្នះឈ្នះទាំងអស់គ្នា អ្នកវិនិយោគក៏ទទួលបានផលប្រយោជន៍ ប្រជាពលរដ្ឋក៏ទទួលបានការងារពីរកាវិនិយោគនៅនឹងកន្លែង ព្រោះក្រុមហ៊ុនបានបង់ពន្ធចូលថវិការដ្ឋ ហើយប្រជាពលរដ្ឋមានការងារធ្វើទទួលបានផលប្រយោជន៍ទៅវិញ ទៅមក ។

ឯកឧត្តម បានសំណូមពរប្រជាពលរដ្ឋមានការយោគយល់ បើមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ ត្រូវចេះយោគយល់ ព្រោះប្រជាពលរដ្ឋក៏ទទួលបានផលប្រយោជន៍ពីការវិនិយោគ និងទទួលបានការងារផងដែរ ។

ដោយឡែកលោក Chen Song អ្នកគ្រប់គ្រងរោងចក្រកែឆ្នៃកាកសំណល់ធ្យូងថ្មបានឲ្យដឹងដែរថា បច្ចុប្បន្នរោងចក្ររបស់លោក ធ្វើការសម្ងួតកាកសំណល់ពីរោងចក្រធ្យូងថ្ម ដើម្បីយកទៅផ្គត់ផ្គង់ដល់រោងចក្រក្រឡុកស៊ីម៉ង់ក្នុងមួយថ្ងៃ ១០០តោន ។ លោកក៏បានសន្យាថា និងកែលម្អបរិស្ថាននៅក្នុងរោងចក្រកុំឱ្យហុយចេញមកក្រៅបន្តទៀត បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយសន្យាធានាកាត់បន្ថយ មិនឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់រោងចក្រនេះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!