ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ បញ្ជូនប៉ូលិសម្នាក់ទៀត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅមណ្ឌលកម្សាន្ត Rock ទៅតុលាការ

1 ខែ មុន 211 tnn_admin

ភ្នំពេញ៖ កម្លាំងនគបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ

បានបញ្ជូនជនសង្ស័យម្នាក់ទៀត ដែលជាមន្រ្តីនគរបាល ទៅកាន់តុលាការក្រុងភ្នំពេញ ពាក់ព័ន្ធនឹងករណីបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើម នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock។

ជនសង្ស័យម្នាក់នេះ មានឈ្មោះ ឡេង សុខគង់ ដែលគេស្គាល់ថា ជាមន្ត្រីនគបាលពាក់ស័ក្តិ២ បម្រើការនៅអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន។

មន្ត្រីនគបាល បានឲ្យដឹងថា ជនសង្ស័យ ឡេង សុខគង់ ត្រូវសមត្ថកិច្ចចាប់ បានកាលពីថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក សេង លាង. ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!