ព្រឹតិ្តការណ៍ថ្មីៗ

សំរាមដែលពលរដ្ឋមួយចំនួន បោះចូលលូ ហើយរអ៊ូថា អាជ្ញាធរ មិនយកចិត្តទុកដាក់នោះ អាជ្ញាធរបន្តសំអាតជារឿយៗ

1 ខែ មុន 65 tnn_admin

ភ្នំពេញ  ប្រឡាយបង្ហូររំដោះទឹក តាមផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងជើ​ងទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលប្រឡាយ លូ សង់មិន​មានដាក់គម្របហើយដោយសារពលរដ្ឋមួយចំនួន ​មិនបានវិច​ខ្ច​ប់ ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ អាចប៉ើងធ្លាក់ចូ​លក្នុងប្រឡាយ ហើយក៏មានបុគ្គលមួយចំនួនតូច ឆ្លៀតឱកាសយកកាកសំណល់ ទៅលួចចាក់ចូលក្នុងប្រឡាយ ជាដើម ជាហេតុធ្វើឲ្យប្រឡាយមានសម្រាមកកស្ទះ បង្កឲ្យប៉ះពា​ល់ សោភ័ណ្ឌភាពដងផ្លូវ កកស្ទះមុខលូ ប្រឡាយបង្ហូររំដោះទឹក ​ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន តែងតែបារ ស្តារស​ម្អាត ជាបន្តបន្ទាប់ ទោះជាមិនមែនធ្វើមួយថ្ងៃ បានស្អាតទាំងស្រុងក៏ដោយ។

ជាក់ស្ដែងនៅរសៀល ថ្ងៃច័ន្ទ ១៥កើត ខែជេស្ធ ឆ្នាំកុរ ឯកស័ក ព.ស២​៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នេះ ដើម្បីកែលម្អ​បរិស្ដាន សោភ័ណ្ឌភាពកំណាត់ផ្លូវ ប្រព័​ន្ធលូ ដោយមានការចង្អុរបង្ហាញពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ

អាជ្ញាធរ សង្កាត់ចោមចៅទី៣ ដឹកនាំផ្ទាល់ដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ លោកចៅសង្កាត់រងទី២ បានដឹកនាំក្រុមប្រឹក្សាសង្កាត់ នឹងប្រជាការពារសង្កាត់ រួមនឹងភូមិព្រៃព្រីងខាងជើង១ ចុះសំអាត នឹងស្តារសំរាមតាមផ្លូវជាតិលេខ៤ សម្អាត កាយ បារ ស្រង់សម្រាម ពីក្នុងប្រឡាយផ្ទាល់តែម្តង។

លោក វ៉ា សាវឿន បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ពិសេស អ្នកមានទីលំនៅក្បែរខាង មេត្តា​យកចិត្តទុកដាក់ចូលរួមសម្អាតបរិស្ថាន ទាំងអស់គ្នា បរិស្ថានស្អាត ​សុខភាព ការរស់នៅ ក៏ល្អប្រសើរ សោភ័ណ្ឌភាពមូលដ្ឋាន ទីក្រុងក៏ល្អ សូមឲ្យការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ជៀសវាងយកទៅដាក់ បោះចោលពាសវាលពាសកាល បង្កឲ្យស្ទះលូ និង ប៉ះពាល់ដល់បរិស្ថាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!