ព្រឹតិ្តការណ៍ថ្មីៗ

អ្នកភូមិ រាយការណ៍ថា មានគេកំពុង លួចចែកចាយគ្រឿងញៀន ស្រាប់តែ…………

4 សប្តាហ៍ មុន 41 tnn_admin

ខេត្តកណ្តាល ៖ គ្រាន់តែអ្នកភូមិរាយការណ៍ប្រាប់ថា មានក្រុមក្មេងស្ទាវកំពុងលក់ថ្នាំញៀននៅលើទំនប់ ក្នុងភូមិព្រែកហូរលិច ពេលនោះកម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៏ព្រែកហូរលិច ចុះធ្វើការបង្ក្រាបរួចក៏ឃាត់ខ្លួនបាន ចំនួន០៤នាក់ ឆែកឆេរជនសង្ស័យរកឃើញមានថ្នាំញៀន ចំនួន០១កញ្ចប់តូច ដែលលាក់ទុកជាប់នឹងម៉ូតូ រួចក៏នាំខ្លួនមកកាន់អធិការក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ បន្ត។

ការឃាត់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោងវេលាម៉ោង១០:១៥នាទីយប់ ថ្ងៃទី១៥ ខែមិថុនា  ឆ្នាំ២០១៩នេះ នៅចំណុច  លើទំនប់ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យចំនួន ៤នាក់

១-ឈ្មោះ  ទិត ម៉ិន ភេទប្រុស អាយុ ១៥ឆ្នាំ  មុខរបរ ដើរមេន ជនជាតិខ្មែរ  មានទីលំនៅភូមិ ព្រែកហូលិច សង្កាត់ព្រែហូរ ក្រុងតាខ្មៅ  ខេត្តកណ្តាល (ឃាត់ខ្លួន)។

២-ឈ្មោះ វុធ ចាន់រស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដើមេន នៅភូមិព្រែកហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។

៣-ឈ្មោះហេង សីលា ភេទប្រុស អយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន) ។

៤-ឈ្មោះហេង កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមិពិតប្រាកដ នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក  ៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១កញ្ចប់តូច ។

លោកវរសេនីយ៍ឯក ស កែវពិសិទ្ធ អធិការក្រុងតាខ្មៅ បានអោយដឹងថា  មុនពេលកើតហេតុ  មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលថា កំពុងលក់ថ្នាំញៀននៅចំណុចលើទំនប់ ក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ពេលនោះកម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនសហការណ៏ជាមួយកម្លាំងប៉ុស្តិ៏ព្រែកហូរលិចធ្វើការចុះបង្គ្រាបរួចក៏ឃាត់ខ្លួនបាន ចំនួន៤នាក់ ឆែកឆេរជនសង្ស័យរកឃើញមានថ្នាំញៀន ចំនួន០១កញ្ចប់តូច ដែលលាក់ទុកជាប់នឹងម៉ូតូជនសង្ស័យ រួចក៏នាំខ្លួនមកកាន់អធិការក្រុងតាខ្មៅ ដើម្បីសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់តែម្តង។

ក្រោយពីធ្វើការសាកសួររួច ឈ្មោះទិត ម៉ិន នឹងឈ្មោះវុធ ចាន់រស្មី បានឆ្លើយសារភាពថាចំពោះថ្នាំញៀនខ្លួនទិញពីឈ្មោះ ហេង កញ្ញា ក្នុងតម្លៃ  ២០០០០រៀល ដើម្បីយកមកប្រើប្រាស់។

បច្ចុប្បន្នជនប្រុសស្រីទាំង៤នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីកសាងសុំណំរឿង បន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!