ព្រឹតិ្តការណ៍ថ្មីៗ

ព្រួតវាយស្ត្រីមានផ្ទៃពោះ៣ខែ ព្រោះរឿងបន្ទប់ទឹក

4 ខែ មុន 144 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃអាទិត្យ១៤កើតខែជេស្នឆ្នាំកុរ ឯក សក័ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ មិថុនា ២០១៩ វេលាម៉ោង១៧ម០០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពីបទ ហិង្សាដោយចេតនា(ព្រួតវាយបណ្តាលអោយរបួស) នៅចំណុច
មុខភោជនីយដ្ឋាន យីសាង ផ្លូវព្រះសុីសុវត្តិ ស្ថិតនៅក្នុងភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ជនសង្ស័យ
១ ឈ្មោះ តាំងលីណា ភេទស្រីអាយុ៣៦ឆ្នាំជនជាតិខ្មែរទីលំនៅផ្ទះជួលផ្លូវលំភូមិ១៥
សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ រាជធានី
ភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

២  ឈ្មោះជុំសោភា ភេទស្រីអាយុ៣១ឆ្នាំ
ជនជាតិខ្មែរទីលំនៅផ្ទះជួលភូមិសាមគ្គីសង្កាត់គីឡូម៉េត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុខរបរនៅផ្ទះ(ឃាត់ខ្លួន)។

៣ ឈ្មោះ អុំ កល្យាណភេទស្រី អាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលសង្កាត់បឹងកេងកងទី១ខណ្ឌចំការមនរាជ
ធានីភ្នំពេញ(ឃាត់ខ្លួន)។

ជនរងគ្រោះឈ្មោះ សៅ ដេត ភេទស្រីអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរ មើលការអនាម័យបង្គន់សាធារណះមាត់ទន្លេមានទីលំនៅផ្ទះជួល លេខ០១១Hផ្លូវ លេខ93ភូមិចុងខ្សាច់សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញ
ត្រូវរងរបួសថ្ពាល់ខាងស្តាំ .ចុងបបូរមាត់ខាងស្តាំនិង ចំរបួស ពោះ មានផ្ទៃពោះ(០៣ខែ)។

ប្រភពប្រាប់ថា  មុនពេលកើតហេតុថ្ងៃទី១៦. ០៦. ២០១៩ វេលាម៉ោង១៧ម០០នាទីជនរងគ្រោះឈ្មោះសៅ ដេតភេទស្រីអាយុ៣៦ឆ្នាំនៅមើលអនាម័យបង្គន់សាធារណះមាត់ទន្លេក្បែរ
ភោជនីយដ្ឋានយីសាង ផ្លូវព្រះសុីសុវត្តិភូមិ១សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញក៏ស្រាប់តែឈ្មោះតាំងលីណា ភេទ
ស្រីអាយុ៣៦ឆ្នាំ បានមកចូលបន្ទប់ទឹកបង្គន់ហើយបាននោមនៅក្រៅចានបង្គន់អនាមយ័ ពេលនោះជនរងគ្រោះបានប្រាប់
កុំនោមអីចឹងនាំអោយប៉ះពាល់ដល់អ្នកដទៃ ពេលនោះឈ្មោះ តាំងលីណាបានជេរប្រមាថយ៉ាងខ្លាំងមកលើជនរងគ្រោះ
ហើយឈ្មោះ អុំក ល្យាណ អាយុ១៥ឆ្នាំបានស្ទុះព្រួតវាយទៅលើជនរងគ្រោះហើយក៏ប្រតាយប្រតប់ភ្លាមនោះ ឈ្មោះជុំសោភាភេទស្រីអាយុ៣១ឆ្នាំបានចូលព្រួតវាយទៀតបណ្តាលអោយជនរងគ្រោះរងរបួសចំថ្ពាល់ខាងស្តាំ.បបូរមាត់ស្តាំនិងចំកណ្តាលពោះមួយកន្លែង ទៀតដែលមានផ្ទៃពោះ០៣ខែបន្ទាប់មកត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលជយ័ជំនះឃើញបាន អន្តរាគមន៏ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះតែម្តង។

បច្ចុប្បន្នកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះកំពុងកសាងសំណុំរឿងតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ