ព្រឹតិ្តការណ៍ថ្មីៗ

មួយសប្តាហ៍ទៀត លោក ឌី រ័ត្នខេមរុណ និងបិទទីតាំង ភោជ្ជនីដ្ឋាន មួយកន្លែងបើ…

3 ខែ មុន 136 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង​ ៩:០០​ នាទីព្រឹក​ ថ្ងៃ​ចន្ទ​ ១៥កើត​ ខែ​ជេស្ឋ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០១៩ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ​មានជ័យ​ ដឹកនាំដោយ​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរងខណ្ឌ​ បាន​ចុះត្រួតពិនិត្យ​ ភោជនីយដ្ឋាន​ និង​តន្ត្រី​ តាម៉ាប់​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ២​ សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ ខណ្ឌ​មានជ័យ​ ។

សមាសភាព​ចូលរួម​មាន​:
១.​ លោក​ ប្រាំង​ សុផល​ នាយក​រដ្ឋបាល​ ខណ្ឌ​មានជ័យ​
២.​ លោក​ សន​ ណា​រ៉ាត់​ ប្រធាន​ការិយាល័យ​អន្តរ​វិស័យ​ ខណ្ឌ​មានជ័យ​
៣.​ លោក​ គឹម​ កល្យាណ​ អធិការ​រងនគរបាល​ខណ្ឌមានជ័យ​
៤.​ លោក​ លី​ យុកឃាង​ សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ស្ទឹង​មានជ័យ​ទី​៣
៥.​ លោក​ នូ​ កាន់ណាលី​ នាយរង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ទឹងមានជ័យ​ទី​៣
៦.​ លោក​ អ៊ុន​ សុខរ៉ា​ តំណែង​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ខណ្ឌ​មានជ័យ​
៧.​ លោក​ បែន​ ថានិត​ ប្រធាន​ការិយាល័យ​ ទេសចរណ៍​ ខណ្ឌ​មានជ័យ​
៨.​ លោក​ ទិត​ ផាននិត​ អនុប្រធាន​ការិយាល័យ​អន្តរ​វិស័យ​ ខណ្ឌ​មានជ័យ​

ក្នុង​ការ​ចុះ​ពិនិត្យ​នោះ​ដោយសារ​តែ​ទីតាំង​អាជីវកម្ម​របស់​ឈ្មោះ​ បោយ​ គឹមហាន​ (យីហោ​ តាម៉ាប់​ )​ មាន​បញ្ហា​ទំនាស់​ ប្រេី​អំពេីហឹង្សា​រវាង​មនុស្ស​ពីរ​ក្រុម​ កាល​ពី​យប់​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៩​ ។

ម្យ៉ាងទៀត​អាជីវកម្ម​ខាងលេីនេះមិនមានច្បាប់អនុញ្ញាត​ត្រឹមត្រូវ​នោះទេ​ ដូច្នេះ​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរងខណ្ឌ​មានជ័យ​ ក៍បានសម្រេចដូចខាងក្រោម:

បិទ​ទីតាំង​អាជីវកម្ម​នេះ​ ដោយ​ទុក​រយៈ​ពេល​ ៧ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ នេះតទៅ​ ។

ប្រសិន​បេីដល់​ថ្ងៃ​កំណត់​ មិន​អនុវត្ត​តាម​ការណែនាំ​ខា​ង​លេីនេះ​ ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ​មានជ័យ​ នឹង​ចុះ​មក​អនុវត្ត​ ទៅ​តាម​វិធានការ​នៃ​ច្បាប់​ ដោយ​មិន​ទទួល​ខុសត្រូវ​ រាល់​ការ​ខូចខាត​សំភារៈ​ឡេីយ​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!