ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខណ្ឌសែនសុខអាណត្តិទី៣

1 ខែ មុន 87 តូ សុផល

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាខណ្ឌសែនសុខ ដែលទើបចូលកាន់តំណែងត្រូវចូលរួមឱ្យសកម្មនៅក្នុងការបន្តពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដោយមិនប្រកាន់និន្នាការនយោបាយ និងធ្វើជាតំណាងឱ្យប្រជាពលរដ្ឋគ្រប់កោសិការនៅក្នុងមូលដ្ឋាន ប្រមូលយកនូវធាតុចូលដែលជាក្តីកង្វល់និងសំណូមពររបស់ប្រជាពលរដ្ឋដើម្បីរៀបចំជាផែនការ និងធ្វើការងារជាមួយគណៈអភិបាលខណ្ឌដើម្បីរួមចំណែកការដឹកនាំខណ្ឌ ឱ្យបានត្រឹមត្រូវល្អប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពជូនមូលដ្ឋានក្នុងអណត្តិ។

ឯកឧត្តម កើតឆែ ថ្លែងផ្តាំផ្ញើរទៅកាន់សមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌសែនសុខដែលទើបចូលដំណែង នៅក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខណ្ឌសែនសុខអាណត្តិទី៣ នៅអគាសាលប្រជុំសាលាខណ្ឌ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។ ពិធីប្រកាសនេះក៏មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ មន្ត្រីរាជការខណ្ឌ កងកម្លាំងប្រដាប់អាវុធ ប្រធានការិយាល័យចំណុះ ជំនាញ លោកចៅសង្កាត់ទាំង៦ សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ តំណាងអាជីវករ និងលោក លោកស្រីតំណាងតំណាងអង្គការសមាគមន៍ សរុបអ្នកចូលរួម១៥០នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!