ព្រឹតិ្តការណ៍ថ្មីៗ

តុលាការ សម្រេចផ្តន្ទាទោស លោក ផែង វណ្ណៈ ដាក់ពន្ធនាគារ ១ឆ្នាំ ពិន័យ ៦លានរៀល និងសងទៅ Fresh News ២០០រៀល

1 ខែ មុន 281 តូ សុផល

ភ្នំពេញ៖ លោក លី សុលេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ

ប្រកាសសាលក្រម ផ្តន្ទាទោស លោក ផែង វណ្ណៈ ដាក់ពន្ធនាគារ កំណត់រយៈពេល ១ឆ្នាំ ដោយអនុវត្តទោស ចំនួន ២ខែ និង១៥ថ្ងៃ ក្នុងពន្ធនាគារ ទោសដែលនៅសល់ត្រូវព្យួរធម្មតា។

សាលក្រមរបស់តុលាការ ចំនួន ២ ដែលជាបណ្តឹងរបស់ ឯកឧត្តម គី តិច មេធាវីការពារសិទ្ធិ និងជាតំណាងឲ្យ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកមេធាវី លី រដ្ឋធី ជាតំណាងឲ្យអង្គភាពសារព័ត៌មាន Fresh News បានកំណត់ឲ្យលោក ផែង វណ្ណៈ បង់ពិន័យចូលថវិការដ្ឋ សរុប ចំនួន ៦លានរៀល និងសងសំណងជំងឺចិត្តទៅ អង្គភាព Fresh News សរុប ចំនួន ២០០រៀល។ 

សូមរម្លឹកថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនលោក ផែង វណ្ណៈ កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ  ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹងរបស់ឯកឧត្តម គី តិច មេធាវីរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីសាកសួរតាមនីតិវិធី លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនលោក ផែង វណ្ណៈ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិ បទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!