ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តបន្ទាយមានជ័យ ស្នើឲ្យភាគីថៃខេត្ត ស្រះកែវ កំណត់ពេលវេលា ប្រជុំពិភាក្សាបើកច្រក ទ្វារ តំបន់ព្រំដែន លេខ៤៣ ជាផ្លូវការ

1 ឆ្នាំ មុន 3 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

 

បន្ទាយមានជ័យ ៖ យោងតាមកិច្ចប្រជុំ រវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឌមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម អនុពង្ស ផៅចិន្ដា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃឡងដ៏ កាលពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុងបាងកក បានធ្វើឲ្យឯកឧត្តម‌ សួន.បវរ ដែលទើបឡើងកាន់តំណែងជា អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ មិនទាន់បានមួយត្រីមាសផង ត្រូវរូតរ:លើកយកបញ្ហាដ៏រ៉ាំរ៉ៃ នៅចំណុចច្រកទ្វារតំបន់ព្រំដែនលេខ៤៣ មកពិភាក្សាយ៉ាងក្ដៅកគុក ហើយក៏ត្រូវបានអង្គប្រជុំ សម្រេចផ្ដល់ឲ្យក្រុមហ៊ុន លោកឧកញ៉ា សំ ផាន់ណារិទ្ធ រៀបចំដំណើរការ បើកច្រកទ្វារតំបន់ព្រំដែន៤៣ ជាផ្លូវការ ។‌

 

ក្នុងនោះឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ក៏បានចេញលិខិតចំនួន២ច្បាប់ ដោយមួយផ្ញើរជូនឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា.គឹមហុង ប្រធានគណកម្មាធិការចម្រុះកិច្ទការព្រំដែន ដើម្បីសុំជួយកំណត់ចំណុចព្រំដែន ដើម្បីត្រៀមបើកច្រកទ្វារតំបន់ព្រំដែន៤៣ ជាផ្លូវការ និងលិខិតមួយទៀត ផ្ញើរជូនទៅឯកឧត្តមអភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃឡងដ៏ ដើម្បីសុំកំណត់ពេលវេលា និងទីកន្លែងសម្រាប់ដំណើរការ រៀបចំប្រជុំពិភាក្សា ដើម្បី‌តភ្ជាប់ផ្លូវ និងបើកច្រកទ្វារតំបន់ព្រំដែន៤៣ ដែលមានទីតាំងស្ថិតក្នុងភូមិអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈមនឹងភូមិណូនម៉ាក់ម៉ុន ស្រុកគោកស៊ួង ខេត្តស្រះកែវ ប្រទេសថៃ ជាផ្លូវការ ឲ្យបានឆាប់រហ័ស ។
លោកឧកញ៉ា សំ ផាន់ណារិទ្ធ ប្រធានក្រុមហ៊ុនសំផាន់ណារិទ្ធឌីវេឡូមេន បានមានប្រសាសន៍‌ប្រាប់អ្នកសារព័ត៏មានថា ពាក់ព័ន្ធនឹងរឿងច្រកទ្វារ៤៣ លោកបានទទួលការអនុញ្ញាត្តិពី ប្រមុខរាជរដ្ឌាភិបាល ចាប់តាំងពីឆ្នាំ២០០៧មកម្លេះ ប៉ុន្តែដោយសារនៅសល់កិច្ទការមួយចំនួន ដែលមិនទាន់ដោះស្រាយចប់ ទើបពន្យារហូតមកដល់ថ្ងៃនេះ ។ លោកឧកញ៉ាបន្តទៀតថា ក្រសួងមហាផ្ទៃ‌ បានចេញលិខិតលេខ ២៤៤៩ ស.ជ.ណ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ និងយោងលិខិតលេខ ១០៣៥ ស.ជ.ណ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ របស់ទីស្ដីការគណ:រដ្ឋមន្ត្រី ទើបឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ សួន.បវរ សម្រេចធ្វើលិខិតចេញពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្ញើរទៅកាន់‌ឯកឧត្ដម‌អភិបាលខេត្តស្រះកែវ នៃព្ររាជាណាចក្រថៃឡងដ៏ ដើម្បីជំរុញអោយការបើក ច្រកទ្វារតំបន់ព្រំដែនលេខ៤៣ អោយបានឆាប់នាពេលខាងមុខ ។
សូមបញ្ជាក់ថា ច្រកទ្វារតំបន់ព្រំដែនលេខ៤៣ ត្រូវបានប្រមុខរាជរដ្ឌាភិបាល ប្រគល់សិទ្ធិ‌ជូនក្រុមហ៊ុនសំផាន់ណារិទ្ធ តាំងពីឆ្នាំ២០០៧មកម្លេះ ប៉ុន្តែនៅពុំទាន់អាចបើកបាន ដោយមូលហេតុមានបញ្ហាមួយចំនួន មិនទាន់ដោះស្រាយចប់ ម្យ៉ាងដោយសារ អភិបាលខេត្តចំនួន០៥នាក់ហើយ ក៏ពុំទាន់ធ្វើអោយច្រកទ្វារតំបន់លេខ៤៣ បើកដំណើរបានដែរ ដូចនេះប្រជាពលរដ្ឋ ដែលមានមុខរបររកស៊ី នាំទំនិញចេញចូល ពីប្រទេសថៃមកកម្ពុជា សង្ឃឹមថា ក្រោមការដឹកនាំរបស់ឯកឧត្ដម‌ សួន.បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ នឹងសហការជាមួយ ក្រុមហ៊ុនលោកឧកញ៉ា សំ ផាន់ណារិទ្ធ ដើម្បីពន្លឿនការបើកច្រកទ្វារតំបន់លេខ៤៣ ឲ្យបានឆាប់ៗ នាពេលខាងមុខនេះ ៕

IMG-20160602-WA0148 IMG-20160602-WA0147