ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋប្តឹងមេធាវី អុប វីរៈ ទៅ ACU រឿងសូកប៉ាន់ ! ក្រោយប្រពន្ធដើរ និយាយរឿងចូលមេធាវីអស់២៥០០០$

4 ខែ មុន 633 តូ សុផល

ភ្នំពេញ៖ បែកធ្លាយ ព័ត៌មាន ពលរដ្ឋមានប្តឹងមេធាវីកម្មសិក្សាម្នាក់ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ដើម្បីបើកការស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានច្បាស់ ពាក់ព័ន្ធអំពើសូកប៉ាន់ចូលធ្វើមេធាវីតាមមាត្រា៣២។

យោងតាមពាក្យបណ្តឹង ដែលបែកធ្លាយចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពលរដ្ឋ២នាក់ បានប្តឹងមេធាវីកម្មសិក្សា ឈ្មោះ អុប វីរៈ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសុំបើកការស៊ើបអង្កេត ពាក់ព័ន្ធរឿងរ៉ាវ សូកប៉ាន់គេចូលធ្វើមេធាវីតាមមាត្រា៣២។

ពាក្យបណ្តឹងបានរៀបរាប់ថា ស្ត្រីម្នាក់ឈ្មោះ ឡាច រ៉ាវុធ ដែលគេស្គាល់ថា ជាប្រពន្ធរបស់លោក អុប វីរៈ រស់នៅភូមិត្នោត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តែងតែដើរនិយាយ

ប្រាប់អ្នកជិតខាងថា បើចង់ចូលធ្វើមេធាវី តាមមាត្រា៣២ ប្តីគាត់អាចជួយបាន ដោយចំណាយត្រឹមតែ៣ម៉ឺន ទៅ៥ម៉ឺនដុល្លារ តែប៉ុណ្ណោះ ព្រោះប្តីរបស់ខ្លួនចូលធ្វើមេធាវី ចំណាយអស់តែ២៥,០០០ដុល្លារ។

ប្រជាពលរដ្ឋ បានស្នើសុំឲ្យឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ពាក់ព័ន្ធករណីនេះ ដើម្បីកុំបុគ្គលរូបនេះ ធ្វើអ្វីប៉ះពាល់ដល់ការអនុវត្តច្បាប់ និងជាពិសេសប៉ះពាល់ដល់កិត្តិយសមេធាវីល្អៗដទៃទៀត។

ពាក់ព័ន្ធករណីនេះ លោកមេធាវី អុប វីរៈ បានប្រាប់ កាសែតក្នុងស្រុកថាតាម ថា «ព័ត៌មាននេះមិនពិតទេ គឺជាការតាក់តែងក្នុងគោលបំណងអាក្រក់ ដែលបំផ្លាញកិត្តិយស និងសេចក្កីថ្លៃថ្នូររបស់ខ្ញុំបាទទាំងស្រុង»។

ការលើកឡើងរបស់ក្រុមអ្នកច្បាប់បានកត់សម្គាល់ថា បន្ទាប់ពីឯកឧត្តម សួន វិសាល បានឡើងកាន់តំណែងជាប្រធាន គណៈមេធាវីកម្ពុជា២អាណត្តិមកនេះ ចំនួនមេធាវីស្បថចូលតាមមាត្រា៣២ ហាក់មានការកើនឡើង ជាងអាណត្តិរបស់ប្រធានមុនៗ ដែលកំណើនបែបនេះ គឺដើម្បីបំពេញតម្រូវការសេវាផ្លូវច្បាប់របស់ពលរដ្ឋ។

សូមជម្រាបជូនថា លោកមេធាវី អុប វីរៈ មានអត្តលេខ១៦៦៣T ជាមេធាវីកម្មសិក្សា បានស្បថចូលជាសមាជិកនៃគណៈមេធាវីកម្ពុជា តាមមាត្រា៣២ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ និងចាប់ផ្តើមធ្វើកម្មសិក្សានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ