ស្នងការខេត្តកំពត៖ អ្នកសារព័ត៌មាន ដ៏មានប្រជាប្រិយមួយរូប តែលោកបែរជាបិទភ្នែកហើយតិទៀនដល់សមត្ថកិច្ច

4 ខែ មុន 5768 តូ សុផល

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ៖  សូមជំរាបដល់លោករិទ្ធី អ្នកសារពត៏មានហង្សមាស ខ្ញុំមិនមានពាក្យអ្វីដើម្បីបកស្រាយជូនលោកទេ ក៏ប៉ុន្តែគ្រាន់តែសុំអោយលោកបើកភ្នែកមើល កុំបិទភ្នែកមើល ។

ករណីរវាងឡានធំនេះបានបុកម៉ូតូជនរងគ្រោះរងរបួសធ្ងន់ប្រហែលជាត្រូវកាត់ជើងចោល ទីពីរឡាននេះគឺឡានធំហើយមិនអាចបើកយកចេញឬក៏អូសយកចេញបាននោះទេ ! យើងត្រូវរកឡានធំដើម្បីស្ទូចយកឡាននេះចេញ !

គ្រោះថ្នាក់នេះគឺនៅលើស្ពាន យើងខ្ញុំធ្វើការហាលភ្លៀងហាលថ្ងៃ បាយក៏មិនទាន់បានហូបដែរ ក៏ព្រោះត្រូវដោះស្រាយការងារនេះអោយប្រសើរឡើងវិញ។

ក្នុងនាមលោកជាអ្នកសារព័ត៏មានដ៏មានប្រជាប្រិយមួយរូប តែលោកបែរជាបិទភ្នែកហើយតិទៀនដល់សមត្ថកិច្ចខ្ញុំដែរកំពង់ខិតខំសំរួលចរាចរណ៏ជូនបងប្អូនទៅវិញ។

១. សមត្ថកិច្ចបានទៅដល់គោលដៅដើម្បីដឹកជនរងគ្រោះទៅពេទ្យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ