ព្រឹតិ្តការណ៍ថ្មីៗ

អគារសម្ភពបន្ទប់រង់ចាំ ៤កន្លែងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារតម្លៃជាង ១០មុឺនដុល្លាន ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ការ

5 ខែ មុន 56 តូ សុផល

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី ១៦ ខែមិថុនាឆ្នាំ២០១៩ឯកឧត្តម អ៊ុន ចាន់ដា អអភិបាលខេត្តអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ការ នូវអគារសម្ភពបន្ទប់រង់ចាំ ៤កន្លែងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារតម្លៃជាង ១០មុឺនដុល្លាន នៅឃុំយាង​ ស្រុកជាំក្សាន្តដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុកជាំក្សាន្ត មេឃុំ និងប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្ត​ បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្តូរឥរិយាបថពីសម្រាលកូនដោយឆ្មបបុរាណនៅតាមផ្ទះ ងាកមកសម្រាលកូនតាម មណ្ឌល សុខភាពវិញទើបជាការប្រសើរ និងមានសុវត្ថិភាព​ ព្រមទាំងចូលរួមសម្អាតអនាមយ័ បរិស្ថានជុំវិញផ្ទះនិងដាក់ថ្នាំអាល់បែតតាមពាងទឹកបំបាត់មូស​ ដើម្បីការពារកុំឲ្យកើតជំងឺគ្រុនឈាម គ្រុនចាញ់ផងដែរ។

សូមរំលឹកដែរថា អគារសម្ភពបន្ទប់រងចាំចំនួន០៤កន្លែងរួមមាននៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត មណ្ឌលសុខភាពសែនរុងរឿង០៤ មណ្ឌលសុខភាពយាង និងប៉ុស្តិ៍សុខភាពអន្ទិល ក្រោមជំនួយអភិវឌ្ឍសកលនៃប្រទេសកាណាដា តាមរយះអង្កការអាត្រាកម្ពុជា ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ