ព្រឹតិ្តការណ៍ថ្មីៗ

ទីតាំងល្បែងជល់មាន់ នៅស្រុកទឹកឈូ ស្នងការខេត្តកំពត បញ្ជាក់ច្បាស់ហើយ!

1 ខែ មុន 294 តូ សុផល

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមស្រាយបំភ្លឺជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា : ក្រោយពីទទួលបានព័ត៌មានតាមរយ:ប្រព័ន្ធទំនាក់ទំនងសង្គម (ហ្វេសប៊ុក)ជុំវិញសកម្មភាពលេងល្បែងស៊ីសង និងសង្វៀនជល់មាន់ ស្ថិតក្នុងភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ស្នងការដ្ឋាននគរបាលខេត្តកំពត បានចាត់កម្លាំងចុះពិនិត្យ និងបង្ក្រាបជាបន្ទាន់ ។

ពេលទៅដល់គោលដៅ យើងពិនិត្យឃើញថា មិនមែនជាទីតាំងប្រមូលផ្តុំគ្នាលេងទេ គឺជាកន្លែងលួចឆ្មក់លេងម្តងម្កាលតែប៉ុណ្ណោះ ហើយស្ថិតនៅតំបន់ដាច់ស្រយាល និងមានព្រៃរបោះព័ទ្ធជុំវិញទៀត ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងចាត់ការតាមច្បាប់ចំពោះម្ចាស់ទីតាំងដី ។

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមអរគុណចំពោះការចូលរួមផ្តល់ព័ត៌មានរបស់បងប្អូនមហាជន ដើម្បីសន្តិសុខ សុវត្ថិភាពសង្គមជាតិទាំងមូល ។ សូមអរគុណ !

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!