ព្រឹតិ្តការណ៍ថ្មីៗ

បាត់កញ្ចក់ឡានម្ខាង​ មិនទាន់បានទិញដាក់វិញផង ឆ្លៀតមកកាច់ម្ខាងទៀត

3 ខែ មុន 46 តូ សុផល

រាជធានីភ្នំពេញ ៖​ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់រថយន្តចាប់បាន បន្ទាប់ពីធ្វើសកម្មភាពកាច់កញ្ចក់រថយន្តនៅវេលាម៉ោង០៣:៣០​នាទីរសៀល ថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០១៩​ ស្ថិតនៅក្បែរវិហារចាម​ ផ្លូវលំ ក្នុងភូមិ​៧​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ 

តាមប្រភព​ពីជនរងគ្រោះបានប្រាប់ថា​ ជារៀងរាល់ថ្ងៃគាត់តែងតែទុករថយន្តនៅខាងផ្ទះ​ ក្នុងមួយអាទិត្យនេះបានបាត់​ ២​ដងទាំងលើកនេះហើយ​ លេីកមុនបាត់ខាងស្ដាំ​ មិនទាន់និងបានទៅដាក់វិញផង​ តាំងពីបាត់ម្ដងមក​ គាត់តែងតែចេញពីក្នុងផ្ទះមកមើល​ ជាញឹកញាប់​ ទើបលើកនេះបានឃើញសកម្មភាពជនសង្ស័យជាក់ស្ដែងតែម្ដង ដោយជិះម៉ូតូម៉ាកវ៉េវស៊េរីចាស់ ដឹកក្មេងតូចម្នាក់ មកធ្វើសកម្មភាព ។ 

ជនសង្ស័យឈ្មោះ​ ភិន​ ចំរើន​ ភេទប្រុស អាយុ​ ២១ឆ្នាំ​ បានសារភាពថា​ រូបគេពិតជាបានកាច់កញ្ចក់ថយន្តរបស់គេពិតប្រាកដមែន​ ចំណែកក្មេងម្នាក់ទៀតនេះ​ គឺជនសង្ស័យនាំមកអោយជិះម៉ូតូ​ និងអង្គុយលើម៉ូតូលេង​ ដោយមិនពាក់ព័ន្ធ ក្នុងករណីកាច់កញ្ចក់រថយន្តនេះទេ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!