ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត ចូលរួមប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និង រាប់បាត្រ ថ្វាយព្រះពរ សម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ក្នុងឱកាស ព្រះរាជបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨៣ យាង ចូល ៨៤ ព្រះវស្សា

1 ខែ មុន 88 តូ សុផល

ភ្នំពេញ៖  នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នៅព្រឹកអាទិត្យ១៤ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ មានរៀបចំប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និង រាប់បាត្រព្រះសង្ឃ៨៤អង្គ ថ្វាយព្រះពរ សម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ក្នុងឱកាស ព្រះរាជបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨៣ យាង ចូល ៨៤ ព្រះវស្សា ក្រោមអធិបតីភាព សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សហការី នៃកាកបាទក្រហមកម្ពុជា ទាំងអស់បានលើកហត្ថ ប្រណម្យ បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សា ព្រះមហា ស្វេតច្ឆត្រ ព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ខ្មែរគ្រប់ព្រះអង្គ ព្រះបារមី ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី សូមជួយបីបាច់ ថែរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជ មាតា ជាតិខ្មែរជាទីគោរព សក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយ ព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ដើម្បី គង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!