ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ អង្គុយស្តាប់ និងដោះស្រាយបញ្ហា ផ្ទាល់ជាមួយពលរដ្ឋ

4 ខែ មុន 55 តូ សុផល

ភ្នំពេញ ៖ ឆ្លើយតបភ្លាមៗ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យក្នុងសង្កាត់កាកាបទី២ បើកវេទិការសាធារណៈ នៅក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ដែលប្រជាពលរដ្ឋស្នើរសុំជួយដោះស្រាយលូបង្ហូរទឹកជាបញ្ហាប្រឈមនារដូវវស្សារដូវធ្លាក់ភ្លៀងអាចជន់លិចក្នុងមូលដ្ឋាន និងបញ្ហាបរិស្ថាន សន្តិសុខសង្គម។

ដោយមានការអញ្ជើញ ចូលរួម ពី លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌ លោក ប៉ាង លីដា អភិបាលរង លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ លោក កង វង ចៅសង្កាត់ចោមចៅទី១ លោក ម៉ា លី ពិសិដ្ឋ ចៅសង្កាត់កាកាបទី២ លោក ភា ប្រុស នាយប៉ុស្ដិ៍កាកាបទី២ ចៅសង្កាត់រង លោកមេភូមិ និងមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បី លើកឡើង រាល់ បញ្ហា ទុក្ខ កង្វល់ របស់ បងប្អូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។

ក្នុងពិធីបើកវេទិការសាធារណៈប្រជាពលរដ្ឋ ស្នើរសុំដល់ អាជ្ញាធរ ដូចជា សមត្ថកិច្ចពាក់ព័ន្ធ ជួយដោះស្រាយ ផ្លូវ និង ប្រព័ន្ធលូបង្ហូរទឹក បង្គោលភ្លើង ប្រព័ន្ធទឹកស្អាត ជាពិសេសតាមបណ្ដាររោងចក្រ ដែលនៅជាប់ភូមិ រំខានសំលេង បង្ហូរទឹកមិនស្អាត លួចលាក់តំឡើងអង់តែន ស្ថិតនៅភូមិក្បាលដំរីទី២ ជាពិសេសពាក់ព័ន្ធជាមួយរថយន្តក្រុមហ៊ុន ស៊ិន ទ្រី ដែលមកយកសំរាមមិនទៀងទាត់ធ្វើឲ្យមានក្លិនចេញទឹកស្អុយបង្កជាដង្កូវ ហើយកន្លែងខ្លះរថយន្តក្រុមហ៊ុនស៊ិនទ្រីមិនមកយកតែម្ដង ជាបញ្ហារប្រឈមខ្លាំង នារដូវភ្លៀងធ្លាក់ ព្រោះអាចជន់លិច បើគ្មានវិធានការទប់ស្កាត់ កន្លងមកអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ រហូតដល់សាលារាជធានីភ្នំពេញ បានដាក់គ្រឿងចក្រស្ដារ កាយប្រឡាយមេបង្ហូរទឹកជាច្រើនកន្លែង និងកាយដាក់លូតាមបណ្ដារភូមិសង្កាត់ ខណ្ឌ មួយចំនួនក្នុងរាជធានីភ្នំពេញ។

ឪកាសនេះ លោក ហែម ដារិទ្ធិ ក្នុងនាម ជា អាជ្ញាធរ ទទួលយកនូវទុក្ខកង្វល់ដែល បងប្អូនប្រជាពលរដ្ឋ លើកឡើង និង បន្តចុះអនុវត្តន៍ កាយស្ដារប្រឡាយ លូ និងពិនិត្យមើលរោងចក្រដែលបង្កផលប៉ះពាល់ និងជំរុញឲ្យរថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រី មកប្រមូលសំរាមឲ្យបានទៀងទាត់ ដើម្បីបំពេញតម្រូវការ តាមការស្នើរ សុំជូនប្រជាពលរដ្ឋ ហើយលោកក៏សំណូមពរដល់ប្រជាពលរដ្ឋមេត្តា វេចខ្ចប់ទុកដាក់សំរាមឲ្យមានរបៀបរៀបរយ និងតាមពេលវេលាកំណត់ ជៀសវាង សត្វហែក រប៉ាត់រប៉ាយ និងពេលមានភ្លៀងធ្លាក់អាចហូរចូល លូបង្កការកកស្ទះដែលបណ្ដាលឲ្យជន់លិច ។

ដោយឡែកលោក ភា ប្រុស នគរបាលប៉ុស្ដិ៍នកាកាបទី២ សូមឲ្យបងប្អូន ប្រជាពលរដ្ឋចូលរួមសហការណ៍ និង រាយការណ៍ ជូនសមត្ថកិច្ច នៅតាមមូលដ្ឋាន ដែលបងប្អូនរស់នៅដើម្បីទប់ស្កាត់ឲ្យបានមុន និងទាន់ពេលវេលាហើយ អាជ្ញាធរ នឹងប្រឹងប្រែងបម្រើប្រជាពលរដ្ឋ មិនខ្លាចនឿយហត់ឡើយ ។

សូមជម្រាបថា តាមរយៈ ការបើក វេទិការ សាធារណៈ អាជ្ញាធរ រីករាយនិង ស្វាគមន៍ រាល់មតិលើកឡើង ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយ អាជ្ញាធរ នឹង ខំប្រឹងប្រែង សម្របសម្រួល ស្នើនិងរាយការណ៍ បន្តទៅ ថ្នាក់លើ គ្រប់បញ្ហាដែលកើតមាន ក្នុងដ្ឋាន ដែល អាជ្ញាធរ មិនទាន់ បានដឹង នៅក្នុង សង្កាត់ទូរទាំង ខណ្ឌពោធិ៍សែនជ័យ និង ដោះស្រាយជូនប្រជាពលរដ្ឋ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ