ព្រឹតិ្តការណ៍ថ្មីៗ

នារីរូបស្រស់ម្នាក់  បើក LEXUS លឿនជ្រុលទៅបុកពីក្រោយរថយន្ត PRIUS កំពុងឈប់រងចាំស្ដុប

1 ខែ មុន 462 តូ សុផល

ភ្នំពេញ ៖ ស្ត្រីរូបស្រស់ម្នាក់ ម្នាក់បើករថយន្ត LEXUS RX330 មួយគ្រឿងជ្រុលទៅបុកជាមួយរថយន្ត PRIUS មួយគ្រឿងទៀតដែលកំពុងឈប់រង់ចាំស្តុប បណ្ដាលឱ្យរងការខូចខាតផ្នែកខាងក្រោយនៃរថយន្តយ៉ាងដំណំ ដោយស្ត្រីរូបស្រស់ជាអ្នកបើករថយន្តបង្ក យល់ព្រមសងសំណង៥០ដុល្លារ ដើម្បីបញ្ចប់រឿង  តែភាគីខាងរថយន្ត  PRIUS ក៏យល់ព្រមទទួល យក  រួចឡើងរថយន្តរៀងៗខ្លួន បើកចេញទៅបាត់អស់ សូម្បីតែអរគុណសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ  ដែលជួយសម្រួលចរាចរណ៍ នៅកន្លែងកើតហេតុ ក៏មិនអរគុណដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង២២:៤០នាទី ថ្ងៃសុក្រ  ទី១៤ មិថុនា ឆ្នាំ២០១៩នេះ នៅចំណុចស្តុប  ផ្លូវព្រះសីហនុ  កែងផ្លូវ៦៣(ត្រសក់ផ្អែម) ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាក  TOYOTA PRIUS ពណ៌ស្ករ  ពាក់ស្លាកលេខភ្នំពេញ  2AX-7960 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ  ទិសដៅពីកើតមកលិច  លុះមកដល់ចំណុចស្តុបកែងផ្លូវត្រសក់ផ្អែម  រថយន្តបានឈប់រង់ចាំស្តុប ស្រាប់តែមាននារីរូបស្រស់ម្នាក់បើករថយន្តមួយគ្រឿងទៀត ម៉ាក LEXUS RX330 ពណ៍ស្ករ  ពាក់ស្លាកលេខភ្នំពេញ  2AP-1811 ដំណើរស្របទិសគ្នាមកពីក្រោយ ដោយខ្វះការតាមប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកចំផ្នែកខាងក្រោយរថយន្ត PRIUS ដែលកំពុងឈប់រងចាំស្តុប  បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។

ប្រភពបន្តថា  ភ្លាមនោះ ភាគីទាំងសងខាង បានចុះមកធ្វើការដោះស្រាយគ្នាដោយសន្តិវិធី ដោយស្ត្រីរូបស្រស់ជាអ្នកបើករថយន្តបង្ក យល់ព្រមសងសំណង៥០ដុល្លារ ដើម្បីបញ្ចប់រឿង  តែភាគីខាងរថយន្ត  PRIUS ទាមទារ សំណង៧០ដុលា្លរ  ទើបមិនត្រូវគ្នា នោះទេ។

ដោយមិនចង់វែងឆ្ងាយ ភាគីខាងរថយន្ត  PRIUS ក៏យល់ព្រមទទួលយក  រួចឡើងរថយន្តរៀងៗខ្លួន បាត់អស់ទៅ  សូម្បីតែអរគុណ សមត្ថកិច្ចប៉ុស្តិ៍ចតុមុខ ដែលជួយសម្រួលចរាចរណ៍ នៅកន្លែងកើតហេតុ ក៏មិនអរគុណដែរ ៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!