ព្រឹតិ្តការណ៍ថ្មីៗ

ចិន ស្រវឹង បើករថយន្ត  Range Rover បុកម៉ូតូ ស្លាប់ ២នាក់ភ្លាមៗ  

5 ខែ មុន 55 តូ សុផល

ភ្នំពេញ ៖  បុរស ជាជនជាតិ ចិន ចំនួន២នាក់ស្រវឹង ជោកជាំ បើកបរ រថយន្ត Range Rover មួយ គ្រឿង បោះពួយយ៉ាងលឿន  ព្យាយាមបើកវ៉ាជែង ដោយខ្វះការប្រុង ប្រយ័ត្ន  រួចក៏ ជ្រុលចង្កូត ទៅបុក ម៉ូតូ មួយគ្រឿង ទៀត ចំពីមុខពេញទំហឹង បណ្តា បុរស២នាក់ស្លាប់ ភ្លាមៗ យ៉ាងអាណោចអាធ័ម  បង្ក ឲ្យមានការ ភ្ញាក់ផ្អើល ឡើង កាលពី វេលាម៉ោង ១០និង៣០នាក់ យប់ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ ត្រង់ចំណុច ប្រឡាយ ទឹកស្អុយ ក្បែរ សាលាមុំ  តាមបណ្ដោយ ផ្លូវ១៩៦២  ស្ថិតក្នុងភូមិ គ្រាំង អង្គ្រង  សង្កាត់ ក្រាំងធ្នង់  ខណ្ឌសែនសុខ ។

ជនរងគ្រោះ ដែល ស្លាប់ បាត់បង់ជីវិតទាំងពីរ ខាងលើ

ទី១ជនរងគ្រោះ ដែលជាអ្នក បើកបរ ម៉ូតូ មាន ឈ្មោះ ស្រេង ជាវ  អាយុ២៤ឆ្នាំ  មុខរបរជាងដែក  ស្នាក់នៅកន្លែងធ្វើការម្តុំផ្សារត្រពាំងដូចខាងលើ   មានស្រុកកំណើតនៅភូមិមានទ្រុង  សង្កាត់ក្រាំងធ្នង់  ខណ្ឌសែនសុខ។ និង ជនរងគ្រោះ ទី ២ដែល ជាអ្នក អង្គុយ ពីក្រោយ មាន ឈ្មោះ  យឹម សំណាង  ភេទប្រុស  អាយុ២៤ឆ្នាំ មុខរបរជាងដែក  ស្នាក់នៅជាមួយគ្នា មានស្រុកកំណើរនៅភូមិសំរោងទាវ  សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបាន ឲ្យ ដឹង ថា នៅមុន ពេលកើតហេតុ គេឃើញ ជនរងគ្រោះ ទាំង ពីរ នាក់ ខាងលើ  បើកបរ ម៉ូតូ មួយគ្រឿង ម៉ាក  ហុងដាឌ្រីម  ស៊េរី ០១៩  ពណ៌ខ្មៅ  ពាក់ស្លាកលេខ  ភ្នំពេញ 2HI-078។ ដែលទើបជិះមកពីកន្លែងធ្វើការនៅផ្តុំផ្សារត្រពាំងថ្លឹង បំរុងជិះទៅលេងផ្ទះ  ដោយបើកតាមបណ្ដោយ ផ្លូវ ១៩៦២  ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុច កើតហេតុក៏ស្រាប់ តែ មាន រថយន្ត បង្កមួយគ្រឿងម៉ាក  រ៉េន រ៉ូវើរ  ពណ៌ខ្មៅ  ពាក់ស្លាកលេខ  ភ្នំពេញ 2R-0777។ បើក បរ ដោយ បុរស ជាជនជាតិ ចិន ចំនួន២នាក់ ក្នុងស្ថានភាពស្រវឹង ជោកជាំ ដែលបើកបញ្រ្ចាស ទិសដៅគ្នា  និងក្នុងល្បឿន យ៉ាង លឿន ដូចហោះ ។  ខណ ពេលដែល រថយន្ត បង្កខាងលើ  ក៏បាន ព្យាយាមបើកវ៉ា ជែង ខាងឆ្វេង រថយន្តមួយ គ្រឿងទៀត មិនចាំម៉ាក រួចក៏ជ្រុលចូលផ្លូវ ម្ខាងទៀត ទៅបុក និង ម៉ូតូ ខាងលើ ចំពីមុខពេញទំហឹង បណ្ដាល ឲ្យបុរស រងគ្រោះ ទាំងពីរ នាក់ ហោះចេញពីម៉ូតូ ខ្ទាត ទៅ ចិញ្ចើមផ្លូវ បាក់ ក ស្លាប់ ភ្លាមៗ យ៉ាង អាណោចអាធ័ម ។ ចំណែក ឯម៉ូតូ បាន ខ្ទៀត ផ្លោង ចេញពីលើ ផ្លូវ ប្រមាណ ១០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ ។ រីឯរថយន្ត បង្ករងការ ខូចខាត ដាច់ក្រឡេ និង ក្រពឹតកាង ផ្នែកខាងមុខ ចំហៀង ខាង ឆ្វេង ទៅមុខ លែង រួច ។ ភ្លាមៗ ក្រោយក៏មាន សមត្ថកិច្ច មូលដ្ឋាន បានចុះមក អន្តរាគមន៍ដល់ កន្លែងកើតហេតុ  និងបានធ្វើការឃាត់ខ្លួន បុរសជាជនជាតិចិន ទាំងពីរនាក់ ខាងលើនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច ជំនាញ ក៏បានចុះមកធ្វើការវាស់វែងយកម៉ូតូ និង រថយន្តបង្ករួច ជាមួយ អ្នក បើកបររថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ និង ចាត់ការទៅតាម នីតិវិធីច្បាប់ជាបន្តទៀត ។

ដោយ សពបុរស រងគ្រោទាំងពីរនាក់ ត្រូវសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅផ្ទះដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ